ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
0

​ប្រជាពលរដ្ឋ ត្រូវ​ជឿទុកចិត្ត​លើ​ការខិតខំ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ពិតប្រាកដ​ជូន​បងប្អូន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ អ្វី​ដែល​ជា​សំណូមពរ ជា​បញ្ហា​ប្រឈម​ទុក្ខ​កង្វល់ និង​តម្រូវការ​ពិតប្រាកដ ជាក់ស្ដែង របស់​ប្រជាពលរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន​សែន តែង​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​រដ្ឋបាល​ខេត្ត ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​មានប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ដែល​មាន​ការពាក់ព័ន្ធ​បញ្ហាដីធ្លី ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ឃុំ​មួយចំនួន ក្នុង​ស្រុក​ឈូក ខេត្ត​កំពត នៅ​សាលាឃុំ​ត្រពាំង​ភ្លាំង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា​ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា រាល់​ដំណោះស្រាយ ដែល​ប្រជាពលរដ្ឋ ជួប​បញ្ហា​ប្រឈម សំណូមពរ ទុក្ខលំបាក​និង​តម្រូវការ​ពិតប្រាកដ​គឺ​អាជ្ញាធរខេត្ត ក្នុងនាម​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែ​មាន​កិច្ច​អន្តរាគមន៍ ជួយ​សម្របសម្រួល​ដោះស្រាយ​ទៅ​តាម​អ្វី​ជាក់ស្ដែង​ដោយ​អនុវត្ត តាម​គោលការណ៍​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​។​

​ជាក់ស្ដែង​ពាក់ព័ន្ធ​ដីធ្លី​ដែល​បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​ប្រឈម ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ដែល​តែងតែ​មាន​ការតវ៉ា​កន្លងមក ក្នុង​នាម​រដ្ឋបាល​ខេត្ត ដែល​ជា​អាជ្ញាធរ​គ្រប់គ្រង​ផ្ទាល់ តែងតែ​ធ្វើ​ការដោះស្រាយ​ជូន​បងប្អូន ប៉ុន្តែ​ក៏​ត្រូវការ ធ្វើ​អង្កេត​វាយតម្លៃ​ស្ថិតិ​ឲ្យបាន​ពិតប្រាកដ ផ្អែក​តាម​លក្ខណៈ​ច្បាប់ ដើម្បី​ធ្វើ​សំណើ​ដាក់ជូន​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់ជូន​។ ហើយ​ដើម្បី​ឱ្យ​ការដោះស្រាយ​នេះ​មាន​ភាពច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ក្រុម​ការងារ​រដ្ឋបាល​ខេត្ត ចុះ​មក​ដល់​ទីតាំង​និង​ជួប​ប្រជាពលរដ្ឋ ផ្ទាល់​នាពេលនេះ​គឺ​ទី​១​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ភូមិសាស្ត្រ ជាក់ស្ដែង និង​ទី​២ ចង់បាន​នូវ​សំណូមពរ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ប្រឈម កន្លងមក តើ​នៅ​មាន​ចំណុច​ណា​ខ្លះ​ដែល​ត្រូវ​យកទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជឿ​ទុកចិត្ត​លើ​ការខិតខំ របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការដោះស្រាយ ជូន​បងប្អូន​។​

​ទោះបី​យ៉ាងណា​ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សូ ងួន ចូលរួម​ជាមួយ​ក្រុមការងា​រ​រដ្ឋបាល​ខេត្ត​បន្តធ្វើ​អង្កេត ស្ថិតិ​នូវ​បញ្ហា​ប្រឈម សំណូមពរ​តម្រូវការ របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ជាក់លាក់​ពិតប្រាកដ ដើម្បី​បាន​ជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​ទៀត​។​

​សូមបញ្ជាក់​ថា ជា​លទ្ធផល​តាម​ការធ្វើ​អង្កេត​អត្តសញ្ញាណ ដោយ​រដ្ឋបាល​ស្រុក​ឈូក ទៅ​លើ​ប្រជាពលរដ្ឋ​ចូល​កាន់កាប់​នៅលើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា​សូ ងួន មាន​ចំនួន​៩០ គ្រួសារ ក្នុងនោះ ក្រុមហ៊ុន​បាន​ទទួលស្គាល់​និង​ត្រៀម​បម្រុង​ដី​ចំនួន​៨០​ហិច​តា​កាត់ឈ្វៀ​ល ជូន​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​សល់​ពី​ការវាស់វែង​ជំនាន់​បទបញ្ជា​០១​របស់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ឆ្នាំ​២០១២ ស្មើ​នឹង​ចំនួន​៤០​គ្រួសារ ចំណែក​នៅសល់​ជាង​៥០​គ្រួសារ​ទៀត អភិបាលខេត្ត បាន​ឲ្យ​ក្រុមហ៊ុនរក្សា​ពួកគាត់ នៅលើ​ដី​នោះ​ដដែល​សិន​។

​ចំណែក​បញ្ហា​ប្រឈម​ដីធ្លី​នៅ​តំបន់​ដទៃ​ទៀត អភិបាលខេត្ត​សម្រេច​ឲ្យ​ក្រុម​ការងារបន្ត​ចុះ​អង្កេត វាយតម្លៃ​ជាក់ស្ដែង​ឲ្យបាន​ជាក់លាក់​ផងដែរ ដើម្បី​រដ្ឋបាល​ខេត្ត​បាន​ជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល