ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែ​ង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​។​

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៥២,០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ដែល​ពីមុន​អាច​ផលិត​ទឹកស្អាត​បាន​ត្រឹមតែ ១២,០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ នៅក្នុង​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ​នេះ រួមមាន​ការពង្រីក​បណ្ដាញ​បំពង់​ទឹកស្អាត​ប្រវែង ៥៨០​គីឡូម៉ែត្រ ក្នុង​នោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៨០,០០០​នាក់ បាន​ទទួល​ទឹកស្អាត​ប្រើប្រាស់​ផ្ទាល់​ពី​បណ្ដាញ​ទឹក​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ ជា​ពិសេស​ប្រជាពលរដ្ឋ​ចំណូល​ទាប រស់នៅ​តាម​សហគមន៍ ស្ថិតនៅ​តំបន់​ជាយ រាជធានី​ភ្នំពេញ​បែក​ខាងត្បូង​។​

​ដោយឡែក​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​ទី​២ របស់​ផែនការមេ​ដំណាក់កាល​ទី​៣ នៅពេល​សិក្សា​របាយការណ៍​សមិទ្ធិ​លទ្ធភាព​នៅ​ឆ្នាំ​២០១៧ បានកំណត់​ទីតាំង​របស់​គម្រោង​ស្ថិតនៅ​សង្កាត់​បាក់​ខែង មាន​ចម្ងាយ ១០​គីឡូម៉ែត្រ ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​)​។​

​គម្រោង​សាងសង់​ស្ថិតនៅ​សង្កាត់​បាក់​ខែ​ង លើ​ផ្ទៃដី​ទំហំ​ធំ និង​ផ្លូវ​ទាំងសងខាង​មាន​ទំហំ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការដំឡើង​បំពង់​មេ​ដែលមាន​អង្ក​ត់ ផ្ចិត​ធំ ដើម្បី​ដាក់​ឆ្លងកាត់​តាម​បាត​ទន្លេសាប រួច​ត​ភ្ជាប់​មក​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​សាងសង់​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៤០០,០០០​ម៉ែត្រគូប​ក្នុង​ថ្ងៃ (​សម្រាប់​ជំហាន​ទី​១ និង​ជំហាន​ទី​២)​។ ដំណើរការ​សាងសង់​រោង​ចក្រ​នេះ នឹង​អនុវត្ត​ជា​ពីរ​ជំហាន​ស្របគ្នា​តែម្ដង និង​គ្រោង​ដាក់​ដំណើរការ​សាកល្បង​ក្នុង​សមត្ថភាព​ផលិត​ទឹកស្អាត​ពាក់កណ្ដាល​

(​ជិត​២០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​) នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ហើយ​នឹង​ដាក់​ដំណើរការ​ពេញ​សមត្ថភាព​ទាំង​ពីរ​ជំហាន (​ជិត ៤០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​) នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​សមិទ្ធផល​នាពេលនេះ ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបំរើ​សេចក្តីត្រូវកា​រ​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។
​ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​ថា តំបន់​ព្រែក​តាសេក​នេះ ពី​មុន​គឺជា​តំបន់​ពួនស្ទាក់​របស់​ពួក​ខ្មែរក្រហម​ដើម្បី​វៃ​ឆ្មក់​ចូល​ទីក្រុង​ភ្នំពេញ ជា​តំបន់​ព្រៃ​មិន​មាន​មនុស្ស​រស់​នោះ​ទេ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នេះ​បាន​ក្លាយ​ជា​ទីប្រជុំជន ដែល​មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​ហូរហែរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​តម្រូវការ​ទឹក​ក្នុង​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន​ត្រូវការ​ទឹក​ជាង​៧០​ម៉ឺន​ម៉ែត្រគូប ខណៈ​ការផលិត​បាន​ត្រឹម​ជាង​៦០​ម៉ឺន​ម៉ែត្រគូប ខ្វះ​ប្រមាណ ១៥​ម៉ឺន​ម៉ែត្រគូប​។ ប្រជាពលរដ្ឋ​៤​ម៉ឺន​គ្រួសារ​ខ្វះ​ទឹក​ប្រើប្រាស់ តម្រូវការ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ គឺ​កើនឡើង​រាល់ថ្ងៃ ដូច្នេះ​ត្រូវតែ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី និង​ទឹក​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អណរ​គុណ​ចំពោះ​ក្រសួង​ឧស្សាហកម្ម និង​រដ្ឋាករទឹក​ស្វ័យ​ក្រុងភ្នំពេញ និង​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង ដែល​បាន​ចូលរួម​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទឹកស្អា​តនះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការត្រៀម បញ្ជា​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩ ពី​ប្រទេស​អង់គ្លេស​និង​ចិន​បន្ថែមទៀត ក្នុង​តម្លៃ​សមស្រប​ណាមួយ ខណៈ​អូស្ត្រាលី នឹង​ផ្ដល់​វ៉ាក់សាំង​៣​លាន​ដូស ដល់​កម្ពុជា​ផង​ដែរ​។
​កម្ពុជា​ក៏​ត្រូវការ​ជំនួយ​ពី​បារាំង​និង​អឺរ៉ុប​ផង​ដែរ មិនមែន​ត្រូវការ​ជំនួយ​តែ​ពី​ចិន​នោះទេ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ទទូច​ឲ្យ​អ្នកដំណើរ ចូលមក​កម្ពុជា ត្រូវធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ ដោយ​មិន​អាច​បន្ធូរបន្ថយ និង​ខកខាន​បានឡើយ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍ កម្ពុជា​ជា​ថ្មី​ម្ដងទៀត​។ សម្តេច​តេជោ ក៏បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ក៏ដូចជា​អ្នកដំណើរ​មកពី​ប្រទេស​ផ្សេងៗ ដែល​ចូលមក​កម្ពុជា ត្រូវតែ​ត្រួតពិនិត្យ​សុខភាព​ហើយ​ធ្វើ ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ ជា​ដាច់ខាត​ដោយ​មិន​អាច​កាត់បន្ថយ​ថ្ងៃ ធ្វើ​ចត្តា​ឡីស័​ក​នោះ​ទេ ។ បច្ចុប្បន្ន​នេះ​មាន​ពលករ ខ្មែរ​មក​ពី​ប្រទេស​ថៃ ចំនួន​ជាង​៧​ពាន់​នាក់ នៅ​ខេត្ត​ចំនួន​៧ បាន​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ហើយ​ត្រូវតែ​ធ្វើ​ចត្តា​ឡី​ស័ក ឲ្យបាន​រយៈពេល​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ធ្វើការ កាត់បន្ថយ ពេល​ធ្វើ​ចត្តា​ឡីស័​ក​នោះ​ទេ ។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ភ្លេច​វិធានការ «៣​កុំ​» និង «៣​ការពារ​»​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ផ្តល់​ព្រះ​រាជអំណោយ និង​ជំនួយ​ជួយ​ទិញ​វ៉ាក់សាំង​។ សម្តេច​តេជោ បាន​លើកឡើង​ថា ព្រះរាជ​កាយវិការ និង​កាយវិការ​ទាំងនេះ បង្ហាញ​ពី​ស្មារតី​នៃ​សាមគ្គីភាព​នៅក្នុង​សង្គម​កម្ពុជា​។​
​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ចុច​ប៊ូ​តុង​ភ្ជាប់​មុខដំណ​បំពង់​មេ​នាំ​ទឹក និង​ប្រកាស​បើក​ការសាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ចាប់​ពេល​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល