ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ក្រោយពេល​ក្រុង​តាខ្មៅ ត្រូវ​បាន​បិទ​ខ្ទប់​រយៈពេល ២១ ថ្ងៃ ទទួលបាន​ស្បៀងអាហារ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ១៣​រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២១ លោក ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ បានឱ្យដឹងថា ក្នុង​រយៈពេល​ក្រុង​តា​ខ្មៅ​ត្រូវបាន​បិទ​ខ្ទប់ ២១ ថ្ងៃ មាន​បងប្អូន​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ ក្នុង​សង្កាត់​តាខ្មៅ ជួប​ការខ្វះខាត​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​។​

​លោក ជៀម ខូ​យ មានប្រសាសន៍ បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចែក​ស្បៀង ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការខ្វះខាត ក្រោយ​ការបិទ​ខ្ទប់​ក្រុង​តាខ្មៅ​អស់​រយៈពេល ២១ ថ្ងៃ​។​

លោក​ចៅសង្កាត់ បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ស្បៀងអាហារ​នៅពេលនេះ គឺជា​ប្រជាពលរដ្ឋ​ដែលជា កម្មករ កម្ម​ការ​នី​រោងចក្រ និង​កម្មករ​ផ្សេងៗ ក្នុង​មុខសញ្ញា​ផ្ទះជួល ព្រមទាំង​គ្រួសារ​ក្រីក្រ ក្រ​១ ក្រ​២ តាម​ផែនការ និង​គ្រួសារ​ក្រីក្រ ក្រ​១ ក្រ​២ តាម​ការស្នើសុំ ដែល​ត្រូវបាន​បែងចែក​ជា​ពីរ​វគ្គ និង​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជួប​ការខ្វះខាត​ស្បៀង​នៅក្នុង​ក្រុង​តាខ្មៅ ដែល​មិនមែន​ជា​កម្មករ និង​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​នោះទេ តែ​មាន​ជីវភាព​ខ្សត់ខ្សោយ និង​ខ្វះខាត​ជាក់ស្ដែង ក៏​នឹង​ត្រូវ​ទទួលបាន​ស្បៀងអាហារ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល តាមរយៈ​រដ្ឋបាល​សង្កាត់​ក្រុង​តាខ្មៅ​ផងដែរ​។​

លោក​ចៅសង្កាត់ បាន​បន្ថែមទៀតថា ស្បៀង​ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់ជូន មក​រដ្ឋបាល​ខេត្ត​កណ្ដាល តាមរយៈ​រដ្ឋបាល​សង្កាត់​តាខ្មៅ នឹង​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ នូវ​មុខសញ្ញា​ទាំង​បី​ខាងលើនេះ​។​

លោក​ចៅសង្កាត់​តាខ្មៅ ក៏​បាន​ឱ្យដឹង​បន្ថែម​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ សង្កាត់​តាខ្មៅ មាន​អ្នក​ឆ្លង​មេ​រោគកូ​វីដ​-១៩ ជាង​១០០ នាក់​។​

ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៅក្នុង​សង្កាត់ រដ្ឋបាល​សង្កាត់​ក្រុង​តាខ្មៅ បាន​ធ្វើ​ការផ្សព្វផ្សាយ​ជា​សារ​សំលេង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រូត​ជ្រាប​ពី​ធី​វិធាន​ការពារ​មេ​រោគកូ​វីដ​-១៩​នេះ​ផង​ដែរ​។​

ទន្ទឹម​និង​នោះ​លោក​ចៅសង្កាត់ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុវត្ត​នូវ វិធានការ ៣​ការពារ ៣​កុំ ឱ្យបាន​គ្រប់​គ្នា​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ស្បៀង​អាហារ​ដែល​ផ្ដល់ជូន​ប្រជាពលរដ្ឋ រួមមាន អង្ករ មី​កញ្ចប់ ត្រីខ ទឹកត្រី និង​ទឹកស៊ីអ៊ីវ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល