ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ១១ គ្រួសារ នៅ​ស្រុក​មុខកំពូល ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១១ គ្រួសារ នៅ​ស្រុក​មុខកំពូល ក្នុងនោះ​គ្រួសារ​រលំ​ផ្ទះ​ទាំង​ស្រុង​ចំនួន ៣ គ្រួសារ របើក​ដំបូល​ធ្ងន់ធ្ងរ​ចំនួន ៦ គ្រួសារ និង​របើក​ដំបូល​ដោយ​អន្លើ​ចំនួន ២ គ្រួសារ ត្រូវ​បាន​ឯ​ឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា ប្រគល់ជូន​កាលពី​រសៀល​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២១​។​

មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដោយ​ក្ដី​នឹករលឹក និង​អាណិតអាសូរ​ពន់ពេក​។​

ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​គិតគូរ​ជា​និច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ (​កូវី​ដ​-១៩)​។ សម្ដេច​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់ មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជនទីទ័លក្រ ស្រី្ត​មេម៉ាយ​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ មេរោគ​អេដស៍ អ្នក​ជំងឺអេដស៍ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការលំបាក​ចំពោះ​មុខ​ឱ្យបាន​ទាន់​ពេលវេលា និង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។​

ឯកឧត្តម ក៏​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​រក្សា​អនាម័យ​ឱ្យបាន​ល្អ ពិសេស​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាងនេះទៀត ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ រួមមាន​៖ ៣​ការពារ ៣​កុំ​។​

អំណោយ​ដែល​សាខា​កាកបាទក្រហម​ផ្ដល់ជូន​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ ទឹក​សុទ្ធ ១​កេស ជែល ១​ដប ម៉ាស ១០​បន្ទះ និង​ថវិកា ១០ ម៉ឺន​រៀល ចំពោះ​អ្នករ​បើក​ដំបូល​ដោយ​អន្លើ ដោយឡែក​អ្នករ​បើក​ដំបូល​ធ្ងន់ធ្ងរ ថវិកា ២០ ម៉ឺន​រៀល និង​រលំ​ផ្ទះ​ទាំងស្រុង​ទទួល​បាន​បន្ថែម​នូវ តង់​កៅស៊ូ​មួយ និង​ថវិកា ៥០ ម៉ឺន​រៀល​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល