ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

អភិបាលខេត្ត​កណ្តាល ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ បងប្អូន​កម្មករ កម្មការិនី ក្រុមហ៊ុន ម៉ា​ស្ទ័រ និង ហ្រែ្វ​ង ( ខេ​ម​បូឌា ) ខូ​អិល​ធី​ឌី ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ស្រុក​អង្គស្នួល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ព្រមទាំង​ឯកឧត្តម​អភិបាលរង​ខេត្ត កម្លាំង​មាន​សមត្ថកិច្ច និង​អជ្ញាធរ​ស្រុក​អង្គស្នួល បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ បងប្អូន​កម្មករ កម្មការិនី បំរើ​ការងារ​នៅ​ក្រុមហ៊ុន ម៉ា​ស្ទ័រ និង​ហ្រែ្វ​ង ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វិដ​-១៩ ចំនួន ៨១​នាក់ ក្នុងចំណោម​កម្មករ​៤៣៩​នាក់ ស្ថិត​នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការអបអរសាទរ និង​រីករាយ​បំផុត ចំពោះ​ការ​ជាសះស្បើយ​របស់​បងប្អូន​កម្មករ កម្ម​ការ​នី​ពេលនេះ ជាពិសេស ឯកឧត្តម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុម​គ្រូពេទ្យ​ជំនាញ ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត លះបង់​ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ ក្នុងការ​មើលថែ​អ្នកជំងឺ​យ៉ាង​យកចិត្តទុកដាក់ រហូត​បាន​ជាសះស្បើយ​។​

​នា​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល ក៏បាន​សំណូមពរ​ដល់​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់ សូមមេត្តា​អនុវត្ត​អោយបាន​ល្អ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដោយ​អនុវត្ត ៣​ការពារ ៣​កុំ ជា​ពិសេស​ត្រូវ​ថែរក្សា​សុខភាព ដោយ​លាងដៃ​ជាមួយ​សាប៊ូ អា​កុល ឬ​ជែល​លាងដៃ និង​រក្សា​គម្លាត​បុគ្គល ដើម្បី​កុំឲ្យ​មាន​ការឆ្លង​ជំងឺដ៏​កាច​សាហាវ​នេះ ។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​បន្ថែមថា បើទោះបី​ពេលនេះ បងប្អូន​កម្មករ កម្មការិនី​បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​យ៉ាងណាក្តី តែ​ពេល​ត្រឡប់ទៅផ្ទះ​វិញ ក៏​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ដើម្បី​ជា​ការបង្ការ​បន្ថែម ហើយ​បើ​មាន​អា​ការៈប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ និង​កុំ​ភ្លេច​ញ៉ាំ​ថ្នាំ​ឲ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ដល់​បងប្អូន​កម្មករ កម្មការិនី ទាំង ៨១​នាក់ ដែល​បាន​ជាស្បះស្បើយ​ពី​កូ​វិដ​-១៩ ក្នុង​មួយ​នាក់ ទទួលបាន អង្ករ ១០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ម៉ាស់ ១​ដំ​ុ និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល