ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
0

លោក ហួត សីហា មេ​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល រង​ការរិះគន់​ថា ល្បីល្បាញ​ខាង​ជម្រិត​ពលរដ្ឋ​ទារប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ នា​ពេល​ថ្មីៗ​នេះ លោក ហួត សីហា មេ​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​បែកធ្លាយ​ចេញ​នូវ​ការរិះគន់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ការប្រើ​សម្តី​អសុ​រស ចំពោះ​ថ្នាក់​ក្រោម​ក្នុង​អង្គភាព និង​ករណី​ល្បីល្បាញ​ខ្លាំង​ថា ជម្រិត​ពលរដ្ឋ​ទារប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង ។​

​យោងតាម​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹងថា លោក ហួត សីហា មេ​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ កន្លងមក មាន​លេចលឺ​ល្បី​ថា ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ក្នុង​ឃុំ​សំរោង​ធំ​តាម​អំពើ​ចិត្ត ដែល​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ និង​មន្ត្រីក្រោមឱវាទ មិន​សប្បាយចិត្ត ដូច​ជា​ការ ប្រើ​សម្ដី​អសុរោះ ហៅ​មន្ត្រីក្រោមឱវាទ ដែល​ជា​រៀមច្បង (​អាយុ​បង​) សុទ្ធតែ​អា​មឹង ជាដើម ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​ការលេចលឺ​មក​ថា មេ​ប៉ុស្ដិ​សំរោង​ធំ លោក ហួត សីហា ល្បី​ខាង​ប្រើ​អំណាច​លើ​ពលរដ្ឋ បែកធ្លាយ ហើយ​ត្រូវបាន​លោកស្នងការ​ខេត្ត​កណ្ដាល ដាក់​អោយ​ធ្វើការ​ត្រូតពិនិត្យ​នៅ​ការិយាល័យ​បុគ្គលិក ។​

​ដោយឡែក រឿង​ដែល​ក្តៅៗ ហើយ​ល្បី​ខ្លាំង គឺពាក់ព័ន្ធ​នឹង​ករណី​ចាប់​ពលរដ្ឋ​សង្ស័យ ជម្រិត​ទារប្រាក់​យ៉ាង​សម្បើម ជាហេតុ​ធ្វើអោយ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ពលរដ្ឋ ។​

​ទី​០១ ៖ ពាក់ព័ន្ធ​នឹង​ករណី ជម្រិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុងព្រៃ ករណី​ចាប់​គ្រឿងញៀន នៅ​ថ្ងៃ ៣០ ខែកក្កដា ឆ្នាំ ២០២១ នៅ​ចំនុច​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ដោយ​ចាប់​បាន​យុវជន​បី​នាក់ ។ ជនសង្ស័យ​ទី​1 ឈ្មោះ ឈិត ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​2 ឈ្មោះ បូរី ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី 3 ឈ្មោះ អា​យោង (​បង​អា​បូរី​) ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ ។ យុវជន​ទាំង​បី​នាក់​ខាងលើនេះ ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​មុខសញា​ប្រើប្រាស់​គ្រឿងញៀន 3 នាក់ ហើយ​ត្រូវបាន​ទារប្រាក់​ចំនួន 3500$ (​បី​ពាន់​ប្រាំ​រយ​ដុល្លារ​) ។ ក្នុងនោះ ជនសង្ស័យ​ទី​០១​ឈ្មោះ ឈិត បង់លុយ ៤ លាន​រៀល ហើយ​ម្ដាយ​ឈ្មោះ​នេះ​បាន​សុំ​ពី​លោកនាយ​ប៉ុស្ដិ​មក​វិញ​បាន ២០ ម៉ឺន​រៀល​វិញ​។ ដោយឡែក ជនសង្ស័យ​ពីរ​នាក់​ផ្សេងទៀត ឈ្មោះ បូរី និង​ឈ្មោះ យោង គឺ​បង់អស់ 2500$ (​តាម​ប្រភព​ប្រជាពលរដ្ឋ​) នៅ​ចំណុច​ចម្ការ​ដើមកា​ស្យា ភូមិ​ព្រែក​តាកែវ ស្រុក​កៀនស្វាយ ។​

​ករណី​ទី 2 នៅ​ថ្ងៃ​ទី 30 ខែកក្កដា​ឆ្នាំ 2021 នោះ ដដែល នា​ពេល​ល្ងាច លោក ហួត សីហា មេ​ប៉ុស្តិ៍​សំរោង​ធំ​បាន​ចុះ​បង្ក្រាប​ករណី​លេង​ប៊ៀរ ហើយ​បាន​ចាប់ យុវជន​ឈ្មោះ សាល នៅ​ចំណុច​កំប្លោក​វិល ផ្ទះ​ខាង​ប្រពន្ធ​របស់​យុវជន​ឈ្មោះ សាល ដោយ​ជំរិត​ទារប្រាក់​នៅ​ក្នុង​ព្រៃ​ចំនួន 10 លាន​រៀល រួម​នឹង​ខ្សែដៃ​ផ្លាក​ទីន​ចំនួន​មួយ​ខ្សែរ ជា​ថ្នូរ​នឹង​ការដោះលែង ។ ពលរដ្ឋ ឈ្មោះ សាល ដែល​មាន​ម្ដាយ​ឈ្មោះ ថាច ឪពុក​ឈ្មោះ សំ រស់ នៅក្នុង​ភូមិ​ស្ទឹង​ពី ហៅ​ភូមិ​ក្របី ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។​

​កណី​ទី 3 សង្ស័យ ជា​បទល្មើស​គ្រឿងញៀន លោក ហួត សីហា មេ​ប៉ុស្តិ៍​សំរោង​ធំ​បាន​ស្ទាក់​ចាប់បាន​ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង ពណ៌​ខ្មៅ បិទ​ក្រហម ស្លាក​លេខ ភ្នំពេញ 2050 ហើយ​លឺថា បាន​ជម្រិត​ទារប្រាក់​ពី​ម្ចាស់​ម៉ូតូ​ទឹកប្រាក់ 700$ (​ប្រាំពីរ​រយ​ដុល្លារ​) ។ ដោយ​ម្ចាស់​ម៉ូតូ​ពុំមាន​លទ្ធភាព​បង់ ក៏​សូម​បង់​តែ 200$ តែ​មេ​ប៉ុស្តិ៍​មិន​ព្រម ។ ចំពោះ​ករណី​នេះ មានការ​បែកធ្លាយ​ដល់​លោក​ស្នងការ​ខេត្ត​កណ្ដាល លោក​ក៏​បាន​ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ ។ ក្រោយមក លោក ហួត សីហា មេ​ប៉ុស្តិ៍​សំរោង​ធំ​បាន​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​វិញ ។ ពាក់ព័ន្ធ​នឹង​ការចាប់​ឃាត់​ម៉ូតូ​នេះ មាន​លេចលឺ​មក​ថា កន្លងមក ម៉ូតូ​ជា​ច្រើន​គ្រឿង ដែល​លោក ហួត សីហា មេ​ប៉ុស្ត៍​សំរោង​ធំ​ចាប់​ពី​បទល្មើស​បាន គឺ​គាត់​បាន​យកទៅ​លក់​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​យ៉ាង​ហ៊ឹកហ៊ាក់ ។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ត្រូវបាន​លោក​ស្នងការ​ខេត្តកណ្ដាល​ឲ្យ​ជំនាញ​ចុះ​ត្រួតពិនិត្យ ។ ហើយ​យ៉ាងណាម៉ិញ តាម​ព័ត៌មាន​មក​អោយ​ដឹងថា ក្រុម​ប្រជាពលរដ្ឋ ដែល​រង​ការ​ចាប់ជំរិត​ទារប្រាក់ ពី​លោកនាយ​ប៉ុស្ដិ​សំរោង​ធំ កំពុង​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ស្រុក ។ ចាំ​មើល​ថា តើ​លោក​អធិការ​ស្រុក​មាន​ចំណាត់ការ​កូនចៅ​ខ្លួន​ដែររឺទេ ? អង្គភាព​យើងខ្ញុំ​នឹង​រង់ចាំ​បន្ត​មើល​ព័ត៌មាន​នេះ​ទៀត (​តើ​វាសនា លោក​មេ​ប៉ុស្តិ៍​សំរោង​ធំ​ទៅជា​យ៉ាងណា បើ​រឿង​ធំ​យ៉ាងនេះ !) ។​

​ទោះបីយ៉ាងណា​ក៏ដោយ ពាក់ព័ន្ធ​នឹង​ការរិះគន់ ចោទប្រកាន់​ខាងលើ​នេះ អង្គភាព​យើងខ្ញុំ​មិនទាន់​ទទួល​បាន​ការបំភ្លឺ​ពី​លោក ហួត សីហា មេ​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅឡើយ ។​

​ដោយឡែក ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំរោង​ធំ​ទាំងមូល​មានចិត្ត​សប្បាយ​រីករាយ និង សូម​កោតសរសើរ​នូវ​ចំណាត់ការ​របស់​លោក​ស្នងកា​រ​ខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ដែល​តែងតែ​ជួយ​ដោះស្រាយ​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំរោង​ធំ ក៏ដូចជា​នៅ​ក្នុង​ខេត្តកណ្ដាល​ទាំងមូល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល