ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
0

មនុស្ស​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​ប្រើ​អំពើហិង្សា​ដោយ​ដំបង គប់​ដុំ​ថ្ម បាញ់​ជំ​ពាម​កៅស៊ូ និង​គប់​ដប​សាំង​មក​លើ​សមត្ថកិច្ច​ខេត្តកណ្ដាល​បណ្ដាលឲ្យ​រងរបួស​១៣​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល​៖ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​មេត្តា​ឲ្យបាន​ដឹង​ថា​កាលពី​វេលា​ម៉ោង​១០:៣០ មួយថ្ងៃ​១២ ខែ​កញ្ញា ឆ្នាំ​២០២១ មាន​ក្រុម​មនុស្ស​គ្នា​ប្រមាណ​១០០​នាក់​បាន​មក​ប្រមូលផ្ដុំ​គ្នា​ប្រើ​អំពើហិង្សា និង​ធ្វើ​ការជេរប្រមាថ​ដោយ​បាន​ដុត​កៅស៊ូ​កង់ និង​សម្ភារៈ​ផ្សេងៗ ប្រើ​ដំបង គប់​ដុំ​ថ្ម បាញ់​ជំ​ពាម​កៅស៊ូ គប់​ដប​សាំង មក​លើ​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​បំពេញ​ការងារ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ស្ថិតនៅ​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ឲ្យ​កងកម្លាំង​សមត្ថកិច្ច​រងរបួស​ចំនួន​១៣​នាក់​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល​ដែល​បណ្ដាញសារព័ត៌មាន​យើង​ទើបនឹង​ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​សេចក្តីជូនដំណឹង​រដ្ឋបាល​ខេត្ត​កណ្តាល​បានឲ្យដឹង​ថា​ស្ថិត​ក្នុង​ស្ថានភាព​ប្រើ​អំពើហឹង្សា​នេះ​កងកម្លាំង​បាន​បង្ខំចិត្ត​បំបែក​ក្រុម​បាតុករ​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​ការពារ​ខ្លួន​និង​បំបែក​ក្រុម​បាតុករ​ព្រមទាំង​បាន​ឃាត់ខ្លួន​សមាជិក​ក្រុមបាតុករ​ចំនួន ៣០​នាក់ ស្រី​២០​នាក់ ដើម្បី​នាំយក​មក​ធ្វើ​ការសាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​ដែរ​រដ្ឋបាល​ខេត្ត​កណ្ដាល​ពិតជា​ការសោកស្ដាយ​ចំពោះ​ទង្វើ​ជ្រុលនិយម​របស់​ក្រុម​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ដែល​អំពើ​នេះ អាច​នាំឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សន្តិសុខ និង​ការបំផ្លិចបំផ្លាញ​ផលប្រយោជន៍​ដ៏​ធំ​របស់​ប្រទេសជាតិ​។​

​ជាថ្មី​ម្ដងទៀត​រដ្ឋបាល​ខេត្ត​កណ្ដាល​ក៏​សូម​អំពាវនាវ​ដល់​ក្រុមបាតុករ​ទាំងអស់​បញ្ឈប់​នូវ​រាល់​សកម្ម​ភាពខុសច្បា​ប់​ទាំងឡាយ​ហើយ​ងាក​មក​ចូលរួម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​និង​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល