ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​សាលារៀន​ចំន​នួន ១៤០ សាលា រួម​មាន​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅ​ទូទាំង​ខេត្ត​កណ្ដាល ត្រូវបាន​បើក​អោយ​ដំណើរការ​បង្រៀន និង​រៀន​ឡើងវិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស និង​បើក​សាលាបង្រៀន​ឡើងវិញ​នៅ​ទូទាំង​ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋបាលខេត្ត បាន​ពិនិត្យ វាយតម្លៃ និង​បាន​សម្រេច អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ជំហាន​១ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល សម្រាប់​កម្រិត​អនុវិទ្យាល័យ វិទ្យាល័យ ចាប់ពី​ថ្នាក់​ទី​០៩ ថ្នាក់​ទី​១០ ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១២ ដែល​បាន​ត្រៀម លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ស្រប​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង កីឡា ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​តទៅ​។​

​ឯកឧត្ដម​អភិបាលខេត្ត បន្តថា ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​សិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត បាន​ពិនិត្យ​លើ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង កីឡា មាន​សាលារៀន​ចំនួន ១៤០​សាលា ក្នុងនោះ​អនុវិទ្យាល័យ​ចំនួន ១០១​សាលា និង​វិទ្យាល័យ​ចំនួន ៣៩​សាលា​។​

​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​សាធារណៈ ត្រូវ​ពង្រឹង​យន្តការ លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូរី​ដ​-១៩ ត្រូវ​មាន​គម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​សាលារៀន រួម​ទាំង​ទី​តាំងតុ កៅអី ក្នុង​បន្ទប់រៀន យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា​។ បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល គោល ការណ៍​ប្រតិ​ប​ត្ត​ស្តង់ដា​ររបស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពិសេស​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អនុវត្ត​វិធាន “៣​ការពារ និង​៣​កុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ​។​

​លោក ចេង សំអុល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កណ្ដាល បានអោយដឹងថា សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ចាប់ពី​ថ្នាក់​ទី​៩, ថ្នាក់​ទី​១០, ថ្នាក់​ទី​១១, និង​ថ្នាក់​ទី​១២ ដែល​បាន​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ស្របតាម គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​បែងចែក​ជា​បណ្តុះ (១​ថ្នាក់ ១៥​នាក់​) ក្នុងនោះ -​ថ្នាក់​ទី​៩ មាន​សិស្ស​សរុប​១២៧៩៨​នាក់ – ថ្នាក់​ទី​១០ មាន​សិស្ស​សរុប ១០ ៣៩៩​នាក់ -​ថ្នាក់​ទី​១១ មាន​សិស្ស​សរុប ៨ ៦៩៧​នាក់ -​ថ្នាក់​ទី​១២ មាន​សិស្ស​សរុបថ ១០០​នាក់ សរុប​រួម​សិស្ស​ទូទាំង​ខេត្ត មាន ៣៩ ៩៩៤​នាក់ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល