ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

យោធភូមិ​ភាគ​ពិសេស​លេខ ៧០៦ ទទួលបាន​ឧបករណ៍​សម្ភារៈ ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ថ្លែង​កោតសរសើរ​ចំពោះ​សកម្មភាព របស់​កងកម្លាំង នៃ​ទីបញ្ជាការដ្ឋាន យោធភូមិ​ភាគ​ពិសេស លេខ​៧០៦ ដែល​បាន​ខិតខំ​ហ្វឹកហាត់ ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​គឺ​គ្រោះ​ទឹកជំនន់ មិន​ថា​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែង​នូវ​ការកោតសរសើរ​ដូច្នេះ នៅក្នុង​ពិធី​ប្រគល់​សម្ភារៈ​គ្រឿង​បំពាក់​ដល់​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​យោធភូមិ​ភាគ​ពិសេស លេខ ៧០៦ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង នៃ​ទីបញ្ជាការដ្ឋាន យោធភូមិ​ភាគ​ពិសេស លេខ​៧០៦​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ការហ្វឹកហាត់​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះមហន្តរាយ​នានា ពិសេស​គ្រោះទឹកជំនន់​ដោយ​ទឹកភ្លៀង ឲ្យបាន​កាន់តែ​ស្ទាត់ជំនាញ ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រាល់​គ្រោះអាសន្ន​ទាំងអស់ ពីព្រោះ​គ្មាន​អ្វី​សំខាន់​ជាង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដូច្នេះ​ពួក​យើង​ជា​អ្នក​សង្គ្រោះ​ត្រូវតែ​តាំងចិត្ត និង​ប្តេជ្ញា​ជម្នះ​រាល់​ការលំបាក​ទាំងឡាយ​ដោយ​ស្វាហាប់​បំផុត ដើម្បី​សម្រេច​គោលដៅ​ចម្បង​របស់​យើង គឺ​ត្រូវតែ​ជួយសង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​ឲ្យបាន​។​

​ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទាំង​សម្ភារៈ ថវិកា និង​ស្មារតី ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ត្រៀម​អន្តរាគមន៍ និង​សង្គ្រោះ​ប្រជាពលរដ្ឋ នៅពេលដែល​មាន​គ្រោះមហន្តរាយ​កើតឡើង នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យទាន់​ពេលវេលា​។​

​សូមបញ្ជាក់​ថា សម្ភារៈ​គ្រឿង​បំពាក់​មធ្យោបាយ​ដល់​កងកម្លាំង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ នៃ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស លេខ​៧០៦ មានដូចជា​៖ ទូក​១០ គ្រឿង (​តូច​៥ ធំ​៥) ម៉ាស៊ីន ១០​គ្រឿង ស្លាប​ចាក់ ១០​គ្រឿង ជើង​ម៉ាស៊ីន ១០​គ្រឿង ច្រ​វ៉ាក់ ១០​គ្រឿង ម៉ាស៊ីនបូមទឹក ២០​គ្រឿង ទុយោ​ទឹក (0,៨mX៥០m)៤០ ឈុត ម៉ាស៊ីនភ្លើង​ចល័ត ០២​គ្រឿង តង់​ចល័ត ( ៤ x ៦ ) ២០​សំរាប់ វិទ្យុទាក់ទង ២​គ្រឿង ខ្សែ​ពួរ ១ ០០០ ម៉ែត្រ អាវ​ពោង ២០០​អាវ ឯក​សណ្ដាន ៣៦០​ឈុត មួកសុវត្ថិភាព ១២០​គ្រឿង ពិល​ដៃ ១០​គ្រឿង ពិល​សំរាប់​មួកសុវត្ថិភាព ៥​កេះ​ធំ មួក គ​-​ជ​-​គ​-​ម ១២០​សំរាប់ អាវយឺត​ហ្វឹកហ្វឺន ១២០ កំប្លែរ និង​បា​ឡូ​ដាក់​សម្ភារៈ ១២០​សំរាប់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល