ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ ១៩ ដឹកនាំ​ក្រុម​ការងារ ពិនិត្យ​ឃ្លាំង​ពាណិជ្ជកម្ម ១​កន្លែង ពន្លឿន​ការរៀបចំ​ជា​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តកំពង់ចាម ៖ ​នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ ១៩ ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចុះ​ពិនិត្យ​ឃ្លាំង​ពាណិជ្ជកម្ម ១​កន្លែង ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ចា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ដែល​ត្រៀម​រៀបចំ​ធ្វើ​ជា​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល ក្នុង​ឱកាស​បាន​ជម្រុញ​ដល់​ក្រុម​ការងារ​បច្ចេកទេស ធ្វើយ៉ាងណា ពន្លឿន​ការងារ​នេះ ឲ្យ​រួចរាល់ មុន​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើម្បី បញ្ជូន​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល នៅ​វិទ្យាល័យ​ព្រះសីហនុ មក​សម្រាក​ព្យាបាល​នៅ​ទី​នេះ​វិញ ក៏​ព្រោះតែ វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម ត្រូវ​ប្រគល់​ឲ្យទៅ​សាលា​គ្រប​គ្រង ដើម្បី បើក​ឲ្យ​ដំណើរកា​រសិក្សា​ជូន​ក្មួយៗ​សិស្សានុសិស្ស​ឡើងវិញ ។​

​សូម​រំលឹក​ថា ឃ្លាំង​ពាណិជ្ជកម្ម​នេះ មាន​ចំនួន ០៣​អគារ ក្នុង​មួយ​អគារៗ អាចដាក់​អ្នក​ជម្ងឺ បាន​ចំនួន ២៥០​នាក់ សរុប​ទាំង ០៣​អគារ អាចដាក់​អ្នក​ជម្ងឺ​កូវី​ដ ១៩ បាន​សរុប​ចំនួន ៧៥០​នាក់ ។
​សូមជម្រាបថា នា​បច្ចុប្បន្ននេះ ក្រុម​ការងារ​បច្ចេកទេស កំពុង​រៀបចំ​ទីតាំង នៃ​ឃ្លាំង​ខាងលើ ជាពិសេស ការ​សម្រុក​រៀបចំ​ត​បណ្តាញ​ភ្លើង ប្រព័ន្ធ​ទឹក បង្គន់​អនាម័យ ប្រព័ន្ធ​បង្ហូរទឹក បន្ទប់​ពេទ្យ និង​បន្ទប់​ព្យាបាល ជាដើម ដោយ​យកចិត្តទុកដាក់ និង​យ៉ាង​មមាញឹក​បំផុត ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល