ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​ក្រុមយុវជន​ឃុំ​ជើង​គួន សកម្ម​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន បម្រើ​ប្រជាពលរដ្ឋ និង​គណបក្ស

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តតាកែវ​៖ យុវជន​ឆ្នើម​មួយក្រុម​ជា​កូនចៅ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជើង​គួន ស្រុក​សំរោង តែង​ឆ្លៀត​ពេល​វេលា​ក្រៅ​ម៉ោង​ការងារ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ មក​ចូលរួម​ចំណែក​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ ការ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ផ្តល់​ជា​អំណោយ ដឹកនាំ​យុវជន​លេង​កីឡា និង​កៀរគរ​មូលនិធិ​ពី​សប្បុរសជន ដឹកនាំ​កសាង​និង​អភិវឌ្ឍ​សមិទ្ធិផល​នានា បម្រើ​ប្រយោជន៍​សាធារណៈ ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ លោក កេត ម៉ៅ អភិបាល​ស្រុក​សំរោង និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក បាន​ថ្លែងអំណរគុណ ក្នុង​ពិធី​ទទួល​អំណោយ​ជា ថវិកា ១,០០០,០០០ រៀល​, ម៉ាស់​១០,០០០ និង អាល់​កុល​០៣​កាន ស្មើ​៩០​លីត្រ ពី​ក្រុម​យុវជន​ឆ្នើម​ដឹកនាំ​ដោយ​៖
១ -​លោក ណុប ម៉ាប់ អនុប្រធាន​យុវជន​ស្រុក​
២ -​លោក ទឹង ចាន់ អនុប្រធាន​កិត្តិយស​យុវជន​ស្រុក​
៣ -​លោក វណ្ណា ហុង​លី អនុប្រធាន​យុវជន​ស្រុក​
៤ -​លោក ទឹង ស៊ី​ណែ​ត អនុប្រធាន​យុវជន​ស្រុក​
៥ -​លោក ណុប គី​ណា អនុប្រធាន​យុវជន​ស្រុក​
៦ -​លោក សួន សុង ប្រធាន​ក្រុមការងារ​យុវជន​ឃុំ​ជើង​គួន​

​បន្ទាប់មក​នៅ​ព្រឹក ថ្ងៃអាទិត្យ​ទី ១៩ ខែ​កញ្ញា ឆ្នាំ​២០២១ លោក សួន សុង ប្រធាន​ក្រុមការងារ​យុវជន​ឃុំ​ជើង​គួន រួមជាមួយ លោក ធី សុ​ភក្កិ អគ្គនាយក​ក្រុមហ៊ុន ខេ​អេស​អេឡិចត្រិ​ច​
​និង លោក ឈុន សូ​វៀត និពន្ធ​នាយករង គេហទំព័រ​ពត៌មាន ថ្មី​ពិត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ឧបត្ថម្ភ​សម្ភារ​និង​ថវិកា​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ០៣​គ្រួសារ រស់នៅ​ភូមិព​ន្សាំ​ង ដែល​គ្រួសារ​ទី​១​និង​ទី​២ ទទួលបាន មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា ១៥០,០០០​រៀល ហើយ​គ្រួសារ​ទី​៣ ទទួលបាន​ថវិកា​១០០,០០០​រៀល​។ បន្ថែម​លើស​នេះ យុវជន​ទាំង​៣​រូប បាន​ឧបត្ថម្ភ​ថវិកា​ជូន សាលាបឋមសិក្សា​ចិញ្ចែង ៤០០,០០០​រៀល និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជើង​គួន ២០០,០០០​រៀល​ផង​ដែរ​។​

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដដែល លោក សួន សុង ប្រធាន​ក្រុមការងារ​យុវជន​ឃុំ​ជើង​គួន និង​ក្រុមការងារ បាន​បន្ត​ចូលរួម​ពិធី​ដាំ​កូន​ឈើ​ប្រណីត ១០០​ដើម នៅ វត្ត​ជើង​គួន ដឹកនាំ​ដោយ លោក ទេព វណ្ណ​ហេង ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​តាកែវ និង​សមាជិក អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ សិស្សានុសិស្ស ព្រមទាំង និមន្ត​ចូលរួម​ដោយ ព្រះគ្រូ​ចៅអធិការ​វត្ត ស៊ន កុសល និង​មាន​ការ អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី ឯកឧត្តម ថាំង ប៊ុន​សុង ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល