ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំ​ខែ​កញ្ញា និង​ការផ្សព្វផ្សាយ​នូវ​សេចក្ដីណែនាំ​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ តាមរយៈ​ប្រព័ន្ធ​វី​ដេ​អូហ្សូម (zoom meeting )

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ កិច្ចប្រជុំ​ប្រចាំ​ខែ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ស្ថិតក្រោម​អធិបតីភាព លោក​ឧត្ដ​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ និង​មាន​សមាសភាព​ចូលរួម ពី​លោក លោកស្រី ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការ ក្រុង ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​វត្ដ​មាន​សរុប ៦២​នាក់​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​៖
-​អាន​ប្រកាស​ស្ដីពី​ការដាក់​វិន័យ ដកហូត​មុខតំណែង បណ្ដេញចេញ​ពី​ក្របខណ្ឌ​នគរបាលជាតិ​
-​អាន​ប្រកាស​ស្ដីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ជូន​មន្ដ្រីនគរបាល​ជាតិ​
-​អាន​របាយការណ៍​លទ្ធ​ផល​បូកសរុប​ការងារ ប្រចាំ​ខែ​កញ្ញា​
-​អាន​សេចក្ដីណែនាំ​ស្ដីពី វិធានការ​ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២១
-​ផែនការ​កិច្ចការពារ ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១
​ផែនការ ត្រៀម​សភាពការណ៍ កិច្ច​ការពារ​ដំណេីរ​ការនៃការ​បោះឆ្នោត ការប្រកួត​កីឡា អាស៊ី អាស៊ាន​ហ្គេម​និង​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត ដែល​កម្ពុជា​និង​ត្រូវ​ប្រារព្ធ រៀបចំ​ជា​ម្ចាស់ផ្ទះ​ក្នុង​ពេលខាងមុខ​នេះ​
​លោក​ឧត្ដមសេនីយ៍ ស្នងការ បាន​ធ្វើ​ការណែនាំ​និង​សង្កត់ធ្ងន់​ចំពោះ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ បន្ដ​ពង្រឹង​លើ​ការងារ​ចំពោះមុខ ៖

១-​បន្ដ​អនុវត្ដ​នូវ​វិធានការ​សុខាភិបាល សុវត្ថិភាព លើ ៣​ការពារ​និង​៣​កុំ​
២-​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម ក្នុង​ឱកាស​បុណ្យ​បុណ្យកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខ ធានា​ឱ្យបាន​ភាពសុខដុមរមនា ស្ថេរភាព​សង្គម ទាំង​ការ​ជៀសផុត​ពី​ការរីក​ដាល​នៃ​ជំងឺឆ្លង កូវី​ដ​-១៩ និង​ជំងឺឆ្លង​បម្លែង​ថ្មី Delta
៣-​ការរៀបចំ​ផែនការ ដើម្បី​ត្រៀម​សំរាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ ការចុះឈ្មោះ​បោះឆ្នោត ការផ្ដល់​ឯកសារ​អត្ដ​សញ្ញាណ​ប័ណ្ណ ដើម្បី​បម្រើ​កិច្ចការ​នេះ​
៤-​ការកសាង​ផែនការ​អនុវត្ត​សម្រាប់​ការងារ​ចំពោះ​មុខ​របស់​ជំនាញ​និមួយៗ ការបង្ការ ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​ចរាចរណ៍ ការចូលរួម​សហការ ក្នុង​ស្មារតី​រួម ការលុបបំបាត់​អំពើ​លេង​ល្បែងស៊ីសង ការប្រើប្រាស់​គ្រឿងញៀន ចោរលួច និង​បទល្មើស​ព្រហ្មទណ្ឌ មួយចំនួនទៀត​។​
៥-​ការចូលរួម​ក្នុង​នាម​ពលរដ្ឋ​ល្អ ភូមិ​ឃុំ​សង្កាត់ មាន​សុវត្ថិភាព ការបង្កើត​អោយមាន​បរិយាកាស​ក្នុងការ​ធ្វើ​អោយ​បាននូ​វ​ភាពប្រសើរឡើង​វិញ ការបង្ការ​ទប់ស្កាត់ ចលនា​ឧទ្ទាម​ក្រៅច្បាប់ បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ធានា​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតចេញពីរ​ការបោះឆ្នោត ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​និង​ការចូលរួម​ទប់ស្កាត់​អោយ​ខាន​តែ​បាន​នូវ​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ មក​ក្នុង​សហគមន៍ ៕
#​កម្ពុជា​មាន​សុខសន្ដិភាព​បរិបូរណ៌​
#​អរគុណ​សន្ដិភាព​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល