ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ឃាត់ខ្លួនជនសង្ស័យពីរ​នាក់​ ខណៈជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​បាន​រត់ចោល​ម៉ូតូ ប្រទះឃើញវត្ថុតាងសង្ស័យប្រភេទ​ថ្នាំញៀន​(​ម៉ា​ទឹក​ក​) ២​ថង់​ផ្លា​ស្ទិចពណ៏​ស

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ ដោយ​មាន​បទបញ្ជា​ពី​លោក​អធិការ​ស្រុក​កៀនស្វាយ​លោក ព្រំ​សំណាង នឹង​ចុះ​ដឹកនាំ​ផ្ទាល់​លោក​អធិការរង ទទួលបន្ទុក​គ្រឿងញៀន អឿន អាន និង​លោក​មេ​ប៉ុស្តិ៍​កំពង់ស្វាយ​
-​នៅ​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ឆ្នាំ​២០២១ ចំណុច ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​ ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពង់​ស្វាយ​សហការណ៍​ជាមួយ​កម្លាំង​ជំនាញ​គ្រឿងញៀន​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​នឹង​ប្រជា​ការពារ បាន​ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​នឹង​ស្រាវជ្រាវ​រក​មុខសញ្ញា​ដែល​មាន​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល ។​
១/ ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​ ៤៦៤ ដក​ច​បខ ចុះ​ថ្ងៃ​ទី​២៩/០៨/២០១៨ ពេ​ជ ម៉ា​រ៉ែ​ន​ចៅក្រម​ស៉ើបសួរ​នៃ​សាលាតំបូង​ខេត្ត​កណ្តាល ។​
២/ ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ ​៣៥០ ចុះ​ថ្ងៃ​ទី​០៣/០៧/២០១៨ ចេញ​ដោយ​លោក គឹម រត្ន័​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ។​

​ពេល​ជិះ​ល្បាត​ដល់​ចំណុច​ផ្លូវ​១១០ ភូមិ ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ក៍​បាន​ជួបប្រទះ​មុខសញ្ញា​ឈ្មោះ​ សារី យូ​សេង ភេទ​ប្រុស​កំពង់​ឈប់​ម៉ូតូ​ដោយ​មាន​គ្នា​ម្នាក់​ទៀត​ដែល​មានឈ្មោះ ស្រេង ចន្ធា ភេទ​ប្រុស​នៅ​លើ​ម៉ូតូ​ជាមួយ​គ្នា​ពេល​នោះ​កំលាំង​ក៏បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ ប៉ុន្ដែ​ពេល​សមត្ថកិច្ច​ដើរទៅ​ជិត​ដល់ ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ការ​ភ័យ​ស្លន់ស្លោរ​បាន​រត់ចោល​ម៉ូតូ ។

​ពេលនោះ កម្លាំង​សមត្ថកិច្ច​ចាប់បាន​ម្នាក់​ឈ្មោះ ស្រេង ចន្ធា ភេទ ប្រុស​នៅ​អង្គុយ​លើ​ម៉ូតូ នឹង​ម្នាក់ទៀត​ឈ្មោះ សារី យូ​សេង ភេទ​ប្រុស បាន​រត់គេច​ខ្លូន​ចូល​ទៅ​តាម​កន្លែង​សិប្បកម្ម​ផលិត​ដែក​ស្ពាន់ ជិត​កន្លែងកើតហេតុ រត់​បាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ក៏​កម្លាំង​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់​ទៀត សារី យូ​សេង ទៅតាម​ចម្លើយសារភាព​របស់​ឈ្មោះ ស្រេង ចន្ធា​ ដែល​ជា​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​ឃើញ​ឈ្មោះ សារី យូ​សេង ភេទ​ប្រុស ពេល​រត់​ទៅ​ឃើញ យក​ដៃ​លូក​ចូល​ក្នុង​ហោប៉ៅ​ខោ​ហើយ​បោះចោល ថង់​ផ្លា​ស្ទិច​ពណ៍​ផ្កាឈូក​មួយ​នៅក្នុង​សិប្បកម្ម​ផលិត​ដែក​ស្ពាន់​ជិត​របង​ថ្ម ចំណែក​ម្ចាស់​សិប្បកម្ម​ផលិត​ដែក​ស្ពាន់​ឈ្មោះ ផឹង វណ្ណា ភេទ​ប្រុស ក៏​ឆ្លើយបំភ្លឺ​ដែលថា ពិតជា​ឃើញ​ឈ្មោះ សារី យូ​សេង ភេទ​ប្រុស ពេល​រត់​ទៅ​ឃើញ​យកដៃ​លូក​ហោប៉ៅ បោះថង់​ផ្លា​ស្ទិចពណ៍​ផ្កាឈូក​០១​ចោល​ទៅ​ក្នុង​សិប្បកម្ម​ផលិត​ដែក​ស្ពាន់​ពិតប្រាកដ​មែនដែរ ។

​បន្ទាប់មក កម្លាំង​ជំនាញ​គ្រឿងញៀន​នគរបាល​ស្រុក​និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​បាន​ចាប់​យក​ថង់​ផ្លា​ស្ទិច​ពណ៏​ផ្កាឈូក​នោះ​មកឆែ​កមើល​ហើយ​ពិតជា​បាន​ឃើញ​សង្ស័យថា​ជា​ប្រភេទ​ថ្នាំញៀន​(​ម៉ា​ទឹក​ក​) ២​ថង់​ផ្លា​ស្ទិចពណ៏​ស ប៉ុន​កញ្ចប់​ច្រក​ប៊ីចេង​ពិតប្រាកដ​មែន​បន្ទាប់​មក​កំលាំង​ជំនាញ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពង់ស្វាយ​ដើម្បី​ធ្វើការ​សាកសួរ​។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស្រេង ចន្ធា ភេទ ប្រុស បាន​ឆ្លើយ​សារភាពថា​ពិតជា​បានឃើញ ឈ្មោះ​សារី យូ​សេង ពេល​រត់​ទៅ​ឃើញ​យកដៃ​លូក​ចូល​ខោ​ប៉ៅ​ខោ​យក ថង់​ផ្លា​ស្ទិច​ដែល​ច្រក​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​មាន​នៅក្នុង​នោះ​ពី​កញ្ចប់​ធំ​បោះចោល​ជិត​របង​ថ្ម​មួយកន្លែង​ក្នុង​សិប្បកម្ម​ផលិត​ដែក​ស្ពាន់​ពិតប្រាកដ​មែន ហើយ​កន្លងមក​ជនសង្ស័យ​ឈ្មោះ​សារី យូ​សេង ភេទ​ប្រុស ជា​មុខសញ្ញា​ប្រើប្រាស់​នឹង​ជួញដូរ​នូវ​សារធាតុ​ញៀន​នឹង ធ្នាប់​ជាប់ពន្ធ​ធនាគារ​ម្តង​រួចមកហើយ ។
​តាម​ចំលើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ​សារី យូ​សេង ភេទ​ប្រុស មិន​ព្រមឆ្លើយ​សារភាព​ថា​ថ្នាំញៀន​(​ម៉ា​ទឹកកក​) ០២​កញ្ចប់​ធំ​នោះ​ជា​របស់​ខ្លួន​ទេ ។​

​បន្ទាប់ពីរ​សួរនាំ​រួច ជនសង្ស័យ​ទាំង​ពី​នាក់​រួម​ទាំង​វត្ថុតាង​បាន​បញ្ជូន​ទៅកាន់​អធិកា​រដ្ឋា​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។

​ជា​ចុងក្រោយ ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​កំពង់ស្វាយ​ទាំងមូល​មានចិត្ត​រីករាយ​ដែល​មាន​មេ​ប៉ុស្តិ៍​មួយ​រូបល្អ​គោរព​តាម​ភារកិច្ច​យ៉ាង​ខ្ជាប់​ជួន​បង្ក្រាបបាន​រាល់​បទល្មើស​ក្នុងភូមិ​ឃុំ​មាន​សុវត្ថិភាព ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល