ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង បាន​យក​អំណោយ​ទៅ​ចែកជូន​ចាស់ជរា​ជីវភាព​ក្រីក្រ​ខ្វះខាត 50​គ្រួសារ ស្រុក​កោះ​សូន​ទិន ខេត្ត​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ចាម​៖ ឯកឧត្តម លី វ៉ាន​ហុង ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន តំណាង​ដោយ ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្ដេច​ក្រឡាហោម ស ខេង និង​ជា អគ្គនាយក​ទូរទស្សន៍ MSJ TV ព្រមទាំង​ជា​ប្រធាន​សមាគម​AE-MSJ និង​ចូលរួម​ដោយ​មន្ត្រី និង​ថ្នាក់ដឹកនាំ​របស់​អគ្គនាយកដ្ឋាន​រដ្ឋបា​ល និង​ហិ​រិញ្ញា​វត្ថុ របស់​ក្រសួង​ព៏ត៌មាន នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ ២០២១ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​ទៅ​ចែក​ជូន​ពលរដ្ឋ​ដែល​ចាស់ជរា​មាន​ជីវភាព​ក្រីក្រ ៥០ គ្រួសារ ឋិត​ក្នុង​ភូមិ​ខ្ពប ភូមិ​មហាសៀក​លើ ភូមិ​មហាសៀក​ក្រោម ភូមិ​ចុង​ខ្ញូង ភូមិ​អង្គរជ័យ​លើ ភូមិ​អង្គរជ័យ​ក្រោម ឃុំ​មហាខ្ញូង ស្រុក​កោះ​សូន​ទិន ខេត្ត​កំពង់ចាម ។​

​ក្នុងនោះ​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២០ គីឡូក្រាម មី ១​កេស​ត្រីខ ១​យួរ និង​ថវិការ​១​ម៉ឺន​រៀល ។ ហើយ​អំណោយ​ទាំងនេះ​គឺ​វា​បាន​កើតចេញ​ពី​ការរៀបចំ​របស់​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ក្នុង​កម្មវិធី​មនុស្សធម៌​”​បេះដូង​ខ្ញុំ​” ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សំរាប់​ជួយ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង ជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​
​ក្នុងនោះ​គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ ពិតជា​សប្បាយ ចិត្ត និង រំភើប​ក្រៃ​លេង ស្របពេល​ដែល​ពួកគាត់​កំពុង​ជួប​បញ្ហា ជីវភាព​ខ្វះខាត នា​សម័យ​ជម្ងឺ​កូ​វិដ​-១៩ កំពុង​វាយលុក​គ្រប់​ទីកន្លែង ស្រាប់តែ​បាន​ទទួល​អំណោយ​សប្បុរសធម៌​ពី​កម្មវិធី​”​បេះដូង​ខ្ញុំ​” ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ចុះ​ចែក​ដោយ​ផ្ទាល់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្ដេច​ក្រឡាហោម សម​ខេង និង​ជា អគ្គនាយក​ទូរទស្សន៍ MSJ TV ព្រមទាំង​ជា​ប្រធាន​សមាគម​AE-MSJ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ថែរ​សុខភាព​ឲ្យបាន​ល្អ​គ្រប់ៗ​គ្នា ជាពិសេស ត្រូវ​អនុវត្ដ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង វិធានការណ៍ ៣​កុំ ៣​ការពារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់ និង ជៀសផុត​ជី​ជម្ងឺ​កូ​វិដ​-១៩ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល