ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ឯ​ឧត្តម គង់ សោភ័ណ្ឌ​ដឹកនាំ​សហការី​ចូលរួម​សិក្ខា​សាលា​ស្តីពី ការវិភាគ​ភាពសមស្រប ទីតាំង​ចាក់សំរាម និង​រៀបចំ​ដំណើរការ​គម្រោង​កែ​លម្អ​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិក របស់​ធនាគារ​ពិភពលោក ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ឯ​ឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​សហការី​ចូលរួម​សិក្ខាសាលា​ស្តីពី ការវិភាគ​ភាពសមស្រប ទីតាំង​ចាក់សំរាម និង​រៀបចំ​ដំណើរការ​គម្រោង​កែ​លម្អ​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិក របស់​ធនាគារ​ពិភពលោក ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ដោយ​បាន​ការចូលរួម​សហការ​ជាមួយ​ក្រសួង​បរិស្ថាន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ចំនួន​៣​រួមមាន​៖ រដ្ឋបាល​ខេត្ត​កណ្តាល រដ្ឋបាល​ខេត្ត​សៀម និង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ តាម​ប្រព័ន្ធ​អន​ឡាញ (Zoom)​។​

​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​បញ្ចាក់​ថា​៖​គោលបំណង​ក្នុង​សិក្ខាសាលា​គឺ​ពិនិត្យ ពិភាក្សា និង ដំណោះស្រាយ លើ​បញ្ហា​មួយចំនួន​ទៀត​ដែល​មិនទាន់​បាន​ដោះស្រាយ​ក្នុង​ការគ្រប់គ្រង​កែលម្អ​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិក​អោយ​ត្រឹមត្រូវ​។​ឯកឧត្តម​ជឿជាក់ថា គម្រោង​នេះ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការជួយ​ពង្រឹង​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ទៅ​នឹង​ដំណើរការ​គម្រោង​កែលម្អ​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិកនៅ​កម្ពុជា ហើយ​ដើម្បី​កសាង​ប្រព័ន្ធ​ដែល​មាន​ទំរង់​ច្បាស់លាស់ ហើយ​ប្រកបទៅដោយ​អនាម័យ សុវត្ថិភាព និង​សុខភាព​សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ការរស់នៅ​។​

​ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​កន្លងមក​យើង​មាន​គោលនយោបាយ​ក្នុង​ការគ្រប់គ្រង​សំរាម ប៉ុន្តែ​ប្រព័ន្ធ​ពីមុនមក ជាទូទៅ​ការប្រមូល​សំរាម​នេះ​គឺ​គ្រប់គ្រង​ដោយ​វិស័យ​ឯកជន​ស្ទើរតែ​ទាំងអស់​ក្នុង​ប្រ​កម្ពុជា តែ​ដោយ​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​មើលឃើញ​ភាព​អសកម្ម​មួយចំនួន​ទើប​ចាប់ផ្តើម​កែសម្រួល​ប្រព័ន្ធ​នេះ ជា​ពិសេស​យើង​បាន​កែសម្រួល​ប្រព័ន្ឋ​ការគ្រប់គ្រង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។​បន្ទាប់ពី​ធ្វើ​កែលំអ​កន្លងមកនេះ មានការ​សាទរ​ពេញចិត្ត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លា​ស្ទី​កនេះ​។​

​ឯកឧត្តម សង្ឃឹម​ថា​សិក្ខាសាលា​នៅពេលនេះ​វា​ជា​វេទិកា​មួយ​ជជែក​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​នៃ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​សំរាប់​ជា​ឯកសារ​សំរាប់​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​នៅពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល