ទាន់ហេតុការណ៍
ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​
0

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រំលឹក​ដល់​ក្រុមការងារ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ បន្ត​ពិនិត្យ​មើល និង​បូក​សរុប​ថា តើ​មាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ប៉ុន្មាន​ដង នៅក្នុង​រយៈពេល​បី​ខែ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើការ​រំលឹក​ជូន​ដល់​ក្រុម​ការងារ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ បន្ត​ពិនិត្យ​មើល និង​បូក​សរុប​ថា តើ​មាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ប៉ុន្មាន​ដង​នៅ​ក្នុង​រយៈពេល​បី​ខែ ហើយ​ដល់​ពេល ១​ឆ្នាំ បូក​សរុប​ម្តង ដេ​ី​ម្បី​បានដឹង​ទាំងអស់​គ្នា អំពី​ក្រុម​ដែល​តែង​បាន​និយាយ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ច្រើនដង​ជាងគេ​? សម្រាប់​ក្រុម​ការងារ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ត្រូវតែ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ណា​ពិត ត្រឹមត្រូវ ហើយ​សម្រាប់​ក្រសួង​ព័ត៌មាន គឺ​ពិនិត្យថា តើ​ព័ត៌មាន​នោះ ប្រកប​ដោយ​វិជ្ជាជីវៈ ដែរឬទេ​?

​ប្រសាសន៍​របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើកឡើង​នៅ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​មាន​ការចូលរួម​ប្រជុំ​ផ្ទាល់ និង​តាមរយៈ​ប្រពន្ធ័ Zoom ជា​លក្ខណៈ​Hybrid ។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា ការងារ​នេះ គឺ​ត្រូវតែ​ធ្វើ​ជាប់​ជាប្រចាំ ព្រោះ​នៅក្នុង​ដំណាក់កាល​នេះ ក្រុម​បំពុល និង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ បាន​ធ្វើ​នៅ​គ្រប់​រូបភាព និង​បណ្តាញ​ផ្សព្វផ្សាយ ដែលនាំអោយ​សា​ធារ​ជន មាន​ការយល់ច្រឡំ​។​

​ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជា​ក្រុម ដែល​ពិនិត្យមើល​តែ​ពី​ដំណឹង បំពុល​ព័ត៌មាន ដែល​មិន​ពិត បំភ្លៃ​សង្គម គឺ ខុស​ពី​គណ​:​កម្ម​ការតាមដាន​វាយ​តំលៃ និង​លើកសរសើរ​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​គោលបំណង​នៃ​ការបង្កើត​គណៈកម្មការ​នេះ​ឡើង គឺ​ដើម្បី​ជាការ​លើក​នូវ​តំលៃ​នៃ​សីលធម៌ និង​តំលៃ​តួនាទី​សង្គម របស់​អ្នកសារព័ត៌មាន​។​

​ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ជម្រាបជូន​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន គឺ​បាន​ធ្វើការ​ពិនិត្យ​នូវ​វឌ្ឍនភាព​ការងារ​តាម​បណ្តា​អគ្គនាយកដ្ឋាន ទាំង​៥ ចំណុះអោយ​ក្រសួង​ព័ត៌មាន ដែល​បាន​អនុវត្ត​ការងារ​ប្រកប​ទៅ​ដោយ​លទ្ធផល​ល្អ​។ ជាមួយនេះ អង្គភាព​ផ្សព្វផ្សាយ​របស់​រដ្ឋ ទាំង​៣ រួមមាន​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា បាន​បំពេញ​កិច្ចការងារ ប្រកប​ដោយ​ភាពល្អប្រសើរ
​តាមរយៈ​ការផលិត​កម្មវិធី បទ​យកការណ៍ អត្ថបទ​ផ្សាយ ជាពិសេស​ពាក់​ពន្ធ័​ព្រឹត្តការណ៍​សំខាន់ៗ​របស់​ជាតិ ដូច​ជា​ការ​បាន​ផលិត កម្មវិធី​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ដំណើរ​ឆ្ពោះ​ទៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ASEM លើក​ទី​១៣ នា​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​។ ទន្ទឹមនេះ ក៏​បាន​ផ្សព្វផ្សាយ​អំពី​ការត្រៀម​លក្ខណៈ របស់​រាជរដ្ឋាភិបាល ក្នុង​ការបើក​ឡើងវិញ​នូវ​វិស័យ​សំខាន់ៗ​មួយចំនួន ដែល​រួមមាន​វិស័យ​ទេសចរណ៍​ផងដែ ។​

​ឆ្លង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​ឱកាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀ់វ កាញារីទ្ធ បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ជោគជ័យ​ការងារ​របស់ អគ្គនាយកដ្ឋាន​ទាំង​៥ ក៏ដូចជា​តាម​បណ្តា​ផ្នែក និង​ជំនាញ​នានា ដែល​ឯកឧត្តម លោក ជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក​អនុវត្ត បាន​ប្រឹងប្រែង​បំពេញ ក្នុង​រយៈ ១​សប្តាហ៍​មក​នេះ ហើយ​បាន​ជម្រុញ​លើកទឹកចិត្ត​អោយ​បន្ត​បំពេញ​រាល់​ភារកិច្ច​ការងារ បាន​ទទួល​លទ្ធផល​ផ្លែផ្កា​ថ្មីៗ​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​បំរើ​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន កាន់តែ​ទូលំទូលាយ ជូន​ទៅ​ដល់ ប្រជាពលរដ្ឋ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សាយ របស់​ជាតិ​ទាំង ៣​អង្គភាព ត្រូវ​ចុះ​ថត សរសេរ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ពី​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ទោះ​បី​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​រៀបចំ​ពិធី​នេះ​ក៏​ដោយ ប៉ុន្តែ​នៅ​តាម​បណ្តា​ទី​វត្ត​អារាម​នានា នៅ​តែ​ទទួល​ទយ្យ​ទាន និង​ចង្ហាន់ សម្រាប់​វេរ​ប្រគេន​ដល់​ព្រះសង្ឃ តាម​បរិបទ​ថ្មី​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ អនុវត្ត​តាម​ការណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល តាម រយៈ​ការផ្តល់​ជា​ព័ត៌មាន ពាក់ព័ន្ធ​ពី​របៀប​ប្រគេន និង​ទទួល​ទយ្យ​ទាន រួមទាំង បង្ហា​ន់ សម្រាប់​ប្រគេន​ដល់​ព្រះសង្ឃ​។​

​ទន្ទឹមនេះ ក៏​ត្រូវ​បន្ត ផ្សព្វផ្សាយ​ពី​ការ​គាំពារ ក៏ដូចជា​ការលើកទឹកចិត្ត ដល់​យុវជន ដែល​មាន​គំនិត​ឆ្នៃប្រឌិត​ថ្មីៗ យក មក​ធ្វើ​ការផ្សាយ​អោយបាន​ទូលំទូលាយ ពី​ស្នាដៃ​របស់ សិស្ស និស្សិត កម្ពុជា​ដែល​បាន​ធ្វើ​នូវ​អ្វី​ថ្មីៗ នាពេល​បច្ចុប្បន្ន និង​បន្ត​ទៅមុខ​បន្ថែមទៀត នូវ​អ្វី​ដែល​ថ្មី មាន​ប្រយោជន៏ ដល់​សង្គមជាតិ ហើយ​អាច​ជា​ការបើកឱកាស​ស្វែងរក​អ្នកវិនិយោគ ចូលរួម​ឧបត្ថម្ភ​គាំទ្រ នូវ​រាល់​ស្នាដៃ ឆ្នៃប្រឌិត​របស់​យុវជន ដែល​មាន​គំនិត​បង្កើត​នូវ​អ្វីៗ​ដែល​ថ្មី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល