ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តូ​រី​ស និង​ម៉ូតូ​ដ្រី​ម​សង់ បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ នៅវេលា​ម៉ោង 4 ល្ងាច​ថ្ងៃ​ទី​27 ខែ​កញ្ញា ឆ្នាំ​2021 នៅ​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ចំនុច​គីឡូម៉ែត្រ 30 នឹង​31 មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តូ​រី​ស​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2F 2136​និង​ម៉ូតូ ដ្រី​មសង់​011​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ 1F 0492 បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ ។​

​បើ​តាម​ប្រភព​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​តូ​រី​ពណ៌​ស​ពាក់​ស្លាក​លេខ​ខាងលើ​បាន​ធ្វើដំណើរ​ពី​កើត​ទៅ​លិច​រីឯ​ម៉ូតូឌ្រី​មសង់​ធ្វើដំណើរ​ពី​លិច​ទៅ​កើត​បញ្ច្រាស់ទិស​គ្នា​ដល់​ចំណុចកើតហេតុ​ម៉ូតូ​ក៏​បុក​គ្នា​ជាមួយ​ឡាន​តូ​រី​ស​ផ្នែក​ខាងឆ្វេង​ចង្កៀង​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ ងៀ​ង វ៉ាង​ឡុក ដែល​រស់នៅ​ក្នុង​ឃុំ​សំរោង​ធំ​ម្ដុំ​ជី​ផ្កាយ​ប្រាំ គឺជា​ជនជាតិ​វៀតណាម ។ រីឯ​តៃកុង​រថយន្ត​តូ​រី​ស​បាន​ចត​រថយន្ត​ចំងាយ​ប្រហែល​150​ម៉ែត្រ​កន្លែង​ពី​កើតហេតុ​រត់គេចខ្លួន​បាត់​ពី​ហេតុ​ភ្លាមៗ​ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ​ក៏​មាន​ការចុះ​មក​ដល់​ផ្ទាល់​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ពី​លោក​អធិការ​ស្រុក​កៀនស្វាយ លោក​វីរៈ​សេនីយ៍​ឯក ព្រំ​សំណាង និង​លោក​មេ​ប៉ុស្តិ៍​បន្ទាយដែក អនុសេនីយ៍ឯក សុខ ណេ​ត នឹង​លោក​អធិការរង​ទទួលបន្ទុក​ចរាចរណ៍​ស្រុក​កៀនស្វាយ​ធ្វើការ​វាស់វែង​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ចំណែក​ឯ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​នោះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី​។​

ជា​ចុងក្រោយ​សូម​បងប្អូន​ទាំងអស់​គ្នា​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា កុំ​ប្រហែស កុំ​ព្រហើន រក្សា​ជីវិត​យើងទាំងអស់គ្នា សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល