ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

​ឯកឧត្ដម ជុំ កុសល​៖ ចង់បាន​តុល្យភាព​ព័ត៌មាន លុះត្រាតែ​គូភាគី​ក្នុង​សាច់រឿង​ផ្តល់​ព័ត៌មាន​ជូន​ដល់​អ្នកសារព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ និង​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកប​ការងារ​ឈរលើ​ក្រមសីលធម៌ និង​វិជ្ជាជីវ​:​ឲ្យបាន​ត្រឹមត្រូវ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅលើ​ទំព័រ​ហ្វេ​សប៊ុក​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​លើកឡើង​ថា​៖ ចង់បាន​តុល្យភាព​ព័ត៌មាន លុះត្រាតែ​គូភាគី​ក្នុង​សាច់រឿង​ផ្តល់​ព័ត៌មាន​ជូន​ដល់​អ្នកសារព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​។​
​ឯកឧត្ដម​បាន​បន្តថា ពេលខ្លះ​អ្នកសារព័ត៌មាន​ពិតជា​មាន​ការលំបាក ដោយសារ​តែ​ទាក់ទង​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ក្នុង​សាច់រឿង​គេ​មិន​បាន​សហការ​ក្នុង​ការផ្តល់​ព័ត៌មាន ទើប​សម្រេចចិត្ត​ផ្សាយ​ចេញ ហើយ​រង់ចាំ​ការបកស្រាយ​ពី​ភាគី​ម្ខាង​ទៀត​តាម​ក្រោយ​។ សាច់​រឿង​ខ្លះ​បើ​មាន​ការពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី អាជ្ញាធរ អស់លោក​មន្ត្រី​ខ្លះ ពេល​អ្នកសារព័ត៌មាន​ហៅ​ទូរស័ព្ទ​ទៅ​សួរនាំ​សុំ​ការបកស្រាយ​បំភ្លឺ គាត់​បែរជា​មិន​ជា​មិន​ឆ្លើយតប ឬក៏​ឆ្លើយ​ទាំង​ពាក្យសំដី​មិន​សមរម្យ​។​ល​។ នេះ​ហើយ​ដែល​ជា​ផល​លំបាក​របស់​អ្នកសារព័ត៌មាន​បាន​ជួបប្រទះ​។​

​ឯកឧត្ដម​បាន​បន្ត​លើកឡើង​ទៀត​ថា មិន​ដាក់​ការបន្ទោស​ខាង​មន្ត្រី​ទេ ជួនកាល​មក​ពី​អ្នកសារព័ត៌មាន​ខ្លះ គាត់​បង្ក​ការរំខាន​ដល់​មន្ត្រី​ច្រើនពេក ធ្វើឲ្យ​មន្ត្រី​មាន​ការធុញទ្រាន់ ។ បែប​ហ្នឹង​ច្រើនតែ អ្នកសារព័ត៌មាន​ខ្វះ​វិជ្ជាជីវ​: ខ្លះ​បាន​យក​តួនាទី​ជា​អ្នកសារព័ត៌មាន​ទៅប្រើ​ខុស​សាច់រឿង​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​អំពាវនាវ​សូមឲ្យ​អ្នកសារព័ត៌មាន​ប្រកប​ការងា​ររបស់​ខ្លួន​ដោយ​ឈរ​លើ​ក្រមសីលធម៌ និង​វិជ្ជាជីវ​:​ឲ្យបាន​ត្រឹមត្រូវ ហើយ​ក៏​សូម​មន្ត្រី​អាជ្ញាធរ​ចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ​សហការ​ដ៏​ល្អ​មិន​អាច​ខ្វះ​បាន​ក្នុង​ការផ្សព្វផ្សាយ​ជូន​សាធារណជន​បានដឹង​ឮ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល