ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ប្រជុំ​ពិនិត្យ​ការងារ​រៀបចំ​គម្រោង​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល និង​គម្រោង​កែ​លម្អ​សួនច្បារ​តាម​មាត់​ទន្លេ​ក្រុង​តាខ្មៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃ​សុក្រ ២​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ការងារ​រៀបចំ​គម្រោង​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល និង​គម្រោង​កែ​លម្អ​សួនច្បារ​តាម​មាត់​ទន្លេ​ក្រុង​តាខ្មៅ​។​
​
ក្រោម​អំណោយផល​នៃ​ម្លប់​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ប៉ិនប្រសប់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម អភិបាលខេត្ត​កណ្តាល បានដាក់​ចក្ខុវិស័យ​ទិសដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ភ្លើង​បំភឺ្លផ្លូវ​ឆ្លាត​វៃក្នុង​ភូមិសាស្ត្រខេ​ត្ត និង​ការអភិវឌ្ឍ​សួនច្បារ​ក្រុង​តាខ្មៅ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​កណ្តាល​ប្រែប្រួល​មុខមាត់​សក្តិសម​ជា​ខេត្ត​ដែល​មាន​ការរីកចម្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម ក្រោម​បរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ល្អប្រសើរ និង​ដើម្បី​ប្រកួតប្រជែង​ចលនា​ទីក្រុង​ស្អាត​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដោយ​ផ្តោត​សំខាន់​លើ​សោភ័ណភាព ភាពកក់ក្តៅ និង​មជ្ឈដ្ឋាន​រស់នៅ​ល្អ​ប្រសើរ​ដល់​ប្រជាជន និង​ភ្ញៀវទេសចរ ដែល​អញ្ជើញ​មក​កំសាន្ត និង​វិនិយោគ​ទទួលទាន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​។​

​កិច្ចប្រជុំ​នេះ បាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក​-​លោកស្រី នាយក​នាយករង​រដ្ឋ​បាល​សាលាខេត្ត នាយក នាយិកា ទីចាត់ការ​ជំនាញ​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន​សិក្សា​គម្រោង​អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ និង​ក្រុមហ៊ុន​ឯកជន​សិក្សា​គម្រោង​កែលម្អ​សួនច្បារ​ក្រុង​តាខ្មៅ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល