ទាន់ហេតុការណ៍
​កម្ពុជា​-​មី​យ៉ាន់​ម៉ា ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ - លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ចុះ​ពិនិត្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៦ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួសរាន់​មក​ចុះឈ្មោះ​ឱ្យបាន​ទាន់​ពេលវេលា​ - អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​ - ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​
0

កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​

កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម ឡេ មិញ​ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១២ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​ធិបតី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១២ នា​ឱកាស​នេះ ហើយ​ឯកឧត្តម​ជឿជាក់ថា កម្ពុជា​ក៏​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១៣ នាពេលខាងមុខ​។ ស្របពេល​ជាមួយគ្នានេះ​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​កម្ពុជា ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​ការណ៍​នេះ​បាន​ស​បញ្ជាក់​អំពី​ការលើកកម្ពស់​តួនាទី និង​កិត្យានុភាព​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ បន្ថែម​លើ​នេះ​, ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​កម្រិត ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការជំរុញ​ចំណង​មិត្តភាព​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​របស់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ជូន​ចំពោះ​សម្ដេច និង​គណៈប្រតិភូ​។ សម្ដេច​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​វៀតណាម ដែល​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល APEC នៅក្នុង​ឆ្នាំ​២០២៧ ខាងមុខនេះ​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បាន​គូសបញ្ជាក់​អំពី​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​បន្ថែមទៀត​។​

​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​សង្កត់ធ្ងន់​អំពី​ទំនាក់ទំនង​ដ៏​ល្អ និង​ជា​ប្រពៃណី​ដ៏​យូរអង្វែង​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ប្រទេស​ទាំង​ពីរ​នឹង​រៀបចំ​ព្រឹត្តិការណ៍​នានា​ឱ្យបាន​អធិកអធម ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម និង​ជា​ឆ្នាំ​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០២៧​។

​សម្ដេច​ធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​ដើម្បី​ដាក់ចេញ​នូវ​យន្តការ​ជាក់ស្ដែង ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សំខាន់ៗ រួមមាន​៖ នយោបាយ​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​, សន្តិសុខ និង​ការពារ​ជាតិ​, ថាមពល​, អប់រំ​, កសិកម្ម​, ទេសចរណ៍​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ការតភ្ជាប់រ​វាង​ប្រជាជន និង​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល