ទាន់ហេតុការណ៍
អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​ - ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​!
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​វិមាន​សាមគ្គីភាព នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​កត្តិក ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន​បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម និង​ប្រតិភូ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ​។ សម្ដេច​បាន​ចាត់ទុកថា វត្ត​មាន​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅពេលនេះ ជា​ឱកាស​ក្នុង​ការស្វែងយល់​អំពី​ស្ថានការណ៍​ក៏ដូចជា​ស្ថានភាព​ជាក់ស្ដែង​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក​ឱ្យ​កាន់តែ​រីកចម្រើន និង​ការពង្រឹង​ទំនាក់ទំនង​នៅក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។​ឯកឧត្តម​បាន​សម្ដែង​នូវ​ក្តីរំភើប​រីករាយ​នៅ​ពេល​ដែល​ឯកឧត្តម​និង​ភរិយា​បាន​មកដល់​ប្រទេស​កម្ពុជា ដោយ​ឯកឧត្តម​បាន​លើកឡើង​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដ៏​អស្ចារ្យ ហើយ​ពេល​ដែល​មក​កាន់​ប្រទេស​កម្ពុជា ឯកឧត្តម​បាន​ធ្វើដំណើរ​ទៅ​ទស្សនា​តំបន់​សំខាន់ៗ​មួយចំនួន​របស់​ប្រទេស​កម្ពុជា ជាពិសេស​នោះ​គឺ​បាន​ទៅដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ផង​ដែរ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា ឯកឧត្តម​ពិត​ជា​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នៃ​បុព្វបុរស​ខ្មែរ​។ ឯកឧត្តម​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​អំពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​នៃ​ការកសាង​អង្គរវត្ត​ដ៏​អស្ចារ្យ​នេះ​។ ឯកឧត្តម​បាន​លើកឡើង​ថា​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ សង្គ្រាម​ជាច្រើន ជាពិសេស​របប​ប្រល័យ​ពូជសាសន៍ នៃ​ការកាប់សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​។ ឯកឧត្តម​បាន​លើកឡើង​ទៀតថា នៅពេល​ដែល​ឯកឧត្តម​បានដឹង និង​អាន​ប្រវត្តិ​របស់​ប្រទេស​កម្ពុជា ធ្វើឱ្យ​ឯកឧត្តម​រន្ធត់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​របប​ឃោរឃៅ​នោះ​។ តែ​យ៉ាងណាក៏ដោយ​ឯកឧត្តម​បាន​ជម្រាប​សម្ដេច​តេ​ជោថា ឯកឧត្តម​បាន​ឃើញ​កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី​នាពេល​បច្ចុប្បន្ន​នេះ ដោយសារតែ​ការដឹកនាំ​មួយ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា​។

​សម្ដេច​តេជោ​បានសម្ដែង​ការពេញចិត្ត​ចំពោះ​ការ​លើកឡើងរប​ស់​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​
​ជុំវិញ​ការសរសើរ​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​សរសើរ​អំពី​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​។​សម្ដេច​ក៏​បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក ដែល​មាន​នាពេលនេះ និង​កំពុងតែ​បោះជំហាន​ទៅមុខ​នៃ​ទំនាក់ទំនង​មួយ​ដ៏​ល្អប្រសើរ​។​ទន្ទឹម​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ កំពុងតែ​មាន​ការកើនឡើង​ផងដែរ​។

​សម្ដេច​តេ​ជោក៏យក​ឱកាស​នេះ​អរគុណ​ដល់​សហរដ្ឋអាមេរិក​ដែល​ជួយ​គាំទ្រ​កម្ពុជា​កន្លងមក​ជា​ពិសេស​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជា​ដើម ដែល​សហរដ្ឋអាមេរិក​បាន​ជួយ​មក​កាន់​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​មួយចំនួនទៀត ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ជាមួយ​គ្នា​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​ឯកឧត្តម និង​ប្រតិភូ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល