ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​

​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ល្ងាច ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​ម៉ានីល នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​សេចក្ដី​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​ក៏​បាន​អបអរសាទរ និង​គាំទ្រ​សិង្ហ​បុរី ដែល​នឹង​ទទួល​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​សម្រាប់ឆ្នាំ​២០២៧ ខាងមុខនេះ ឱ្យ​ទទួលបាន​ជោគជ័យ​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា​-​សិង្ហ​បុរី នឹង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត ដើម្បី​បន្ត​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​លើ​គ្រប់​វិស័យ​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​សម្ដែង​នូវ​ការរីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ធិបតី ជាថ្មី ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ​យូរអង្វែង និង​ប្រកបដោយ​ផ្លែផ្កា​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​សិង្ហ​បុរី​ក្នុង​ការបន្ត​ជំរុញ​សន្ទុះ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នេះ ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ឯកភាព​បន្ត​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សក្កា​នុព​ល​ថ្មីៗ​បន្ថែមទៀត រួមមាន​៖ សេដ្ឋកិច្ច និង​ការវិនិយោគ​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​, សន្ដិសុខ និង​ការពារ​ជាតិ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​, សន្តិសុខ​សាយ​ប័រ​, ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​នឹង​រួមចំណែក​ដល់​ការធានា​នូវ​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ និង​សកលលោក​។ ជាមួយគ្នានេះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​បន្ត​ពិភាក្សា និង​ផ្លា​ប្ដូរ​យោបល់​គ្នា​ផង​ដែរ លើ​ស្ថានការណ៍​ក្នុង​តំបន់ និង​ពិភពលោក ដែល​កំពុង​ផ្លាស់​ប្ដូរ និង​ប្រែប្រួល​ឥតឈប់ឈរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល