ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​

បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ចំនួន ២១​គ្រួសារ រស់នៅ​ភូមិ​ចំនួន​បី ក្នុង​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​និង​កំពុង​ប្រឈមមុខ​នឹង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ទីតាំង​ផលិត​កែច្នៃ​កាក​ស្រា​បៀរ​ធ្វើជា​ចំណី​សត្វ​មួយកន្លែង ដែល​តាំងនៅ​ភូមិ​ស្នួល​ជ្រុំ ដែល​បាន​បន្ត​សកម្មភាព​បង្ហូរទឹក​កខ្វក់​ចូល​ដីស្រែ​របស់​ពួកគាត់​យ៉ាង​អនាធិបតេយ្យ​។​

​យោង​តាម​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មេភូមិ បានឱ្យដឹងថា បញ្ហា​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ដីស្រែ​សរុប​ចំនួន ៣​ភូមិ ស្មើនឹង ២១​គ្រួសារ រួមមាន​៖
​ភូមិ​ស្នួល​៖ ចំនួន ៣​គ្រួសារ​
​ភូមិ​ព្រៃ​កន្ទោ​ច​៖ ចំនួន ៨​គ្រួសារ​
​ភូមិ​អង្គ​ដូន​ពីស​៖ ចំនួន ១០​គ្រួសារ​
​គួរ​រំលឹក​ផងដែរ​ថា កន្លងមក អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បាន​ចុះ​អប់រំ ណែនាំ និង​ចាត់វិធានការ​ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​មួយ​នេះ​មិន​បាន​អនុវត្ត​តាម​ការណែនាំរ​បស់​អាជ្ញាធរ​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់បន្ថែម​ថា បញ្ហា​នេះ​បាន​អូសបន្លាយ​ពេល​យូរ​ដល់​ទៅ ៣​ឆ្នាំ​មកហើយ ដោយ​ក្នុង​ឆ្នាំ​ទី​១ ប្រជាពលរដ្ឋ​បាន​ដាក់ពាក្យ​ប្ដឹង​, ឆ្នាំ​ទី​២ ម្ចាស់​ទីតាំង​បាន​យល់ព្រម​ទទួលខុសត្រូវ​សងជំងឺចិត្ត​, ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​ទី​៣ (​ឆ្នាំនេះ​) ទីតាំង​ខាងលើ​បែរ​ជា​គេចវេះ មិន​ព្រម​ទទួលខុសត្រូវ​លើ​ផល​ស្រូវ​ដែល​ខូចខាត​ឡើយ​។​

​ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ សូម​សំណូមពរ​យ៉ាងទទូច​ដល់ មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​លើ បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ត្រួតពិនិត្យ​មើល​ថា តើ​ទីតាំង​នេះ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរ ឬ​យ៉ាងណា​? ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​

​អង្គភាព​សារព័ត៌មាន​របស់​យើងខ្ញុំ រក្សា​ជំហរ​រង់ចាំ​ជានិច្ច ក្នុង​ការទទួលយក​ការបកស្រាយ​បំភ្លឺ ការពន្យល់ ឬ​ការឆ្លើយតប​ពី​សំណាក់​ម្ចាស់​ទីតាំង​ខាងលើ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​ធានាបាន​នូវ​ភាពយុត្តិធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​ការផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ជូន​សាធារណជន ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល