ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​

ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦
​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ក្នុង​ឃុំ​ទឹកល្អក បានលើកឡើង​ពី​ក្តីកង្វល់​យ៉ាងខ្លាំង និង​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស លោក ច័ន​ថេត ឋានុ​រៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ និង​ថ្នាក់ដឹកនាំ​ខេត្ត ជួយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ទីតាំង​ចាក់សំរាម​នៅលើ​ភ្នំ​មួយកន្លែង ដែល​គ្រប់គ្រង​ដោយ ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​យោង​តាម​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ផ្ទាល់​បាន​ឱ្យដឹងថា ក្រុមហ៊ុន​ខាងលើ​បាន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ការប្រមូល និង​គ្រប់គ្រង​សំរាម ប៉ុន្តែ​ត្រូវបាន​គេ​មើលឃើញ​ថា​ពុំ​មាន​បច្ចេកទេស និង​ស្តង់ដា​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​បរិស្ថាន​នោះឡើយ ដែល​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សហគមន៍​៖
​ប៉ះពាល់​ដំណាំ​ស្រូវ និង​ជីវភាព​ពលរដ្ឋ​៖ ក្រុមហ៊ុន​បាន​បង្ហូរ​ទឹកស្អុយ កាក​សំណល់ និង​ទឹក​កខ្វក់​តាម​ប្រឡាយ​សាធារណៈ​ហូរ​ចូល​ក្នុង​ស្រែ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​ខូចខាត​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ចំនួន ៧​គ្រួសារ ស្មើ​នឹង​ផ្ទៃដី​ប្រមាណ ៦​ហិកតា​។​

​បញ្ហា​ក្លិនស្អុយ និង​អនាម័យ​៖ ទឹកស្អុយ និង​សំណល់​ទាំងនោះ​បាន​ជះ​ក្លិនស្អុយ​យ៉ាងខ្លាំង ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​។​

​ការបំពុល​បរិស្ថាន​លើ​ភ្នំ និង​ព្រៃឈើ​៖ សំរាម​ត្រូវ​បាន​បោះបង់ចោល​រាយប៉ាយ​រសាត់​ពេញ​ព្រៃ​លើ​ទីតាំង​ភ្នំ ព្រមទាំង​មាន​សកម្មភាព​ដុត​សំរាម​បង្ក​ជា​ផ្សែង​ពុល និង​ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​

​មហាជន និង​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀត​ថា ទង្វើ និង​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​មួយ​នេះ គឺ​ពុំ​បាន​ចូលរួម​ចំណែក​អ្វី​ឡើយ ហើយ​ថែមទាំង​ដើរ​ផ្ទុយស្រឡះ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​យុទ្ធនាការ​សម្អាត​បរិស្ថាន​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការជំរុញ​ឱ្យ​កម្ពុជា​មាន «​ភាព​ស្អាត និង​ភាព​បៃតង​»​។ ផ្ទុយទៅវិញ ក្រុមហ៊ុន​បែរជាយក​ទីតាំង​វិនិយោគ​មក​បំផ្លាញ​សោភ័ណភាព និង​បង្ក​ការបំពុល​បរិស្ថាន​នៅ​មូលដ្ឋាន​ទៅ​វិញ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​រងគ្រោះ ក៏ដូចជា​មហាជន​ទូទៅ សូម​សំណូមពរ​យ៉ាងទទូច​ដល់ អាជ្ញាធរ​ស្រុក​គងពិសី និង លោក ច័ន​ថេត ឋានុ​រៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ មេត្តា​ចុះ​ត្រួតពិនិត្យ​មើល​ច្បាប់​ទម្លាប់ និង​សមត្ថភាព​បច្ចេកទេស​របស់​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» ឱ្យបាន​ហ្មត់ចត់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ទាន់ពេលវេលា ដើម្បី​ការពារ​ផលប្រយោជន៍ និង​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល