ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត

ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល​ថ្ងៃ​អង្គារ ទី​១០ និង​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត បាន​ផ្តួចផ្តើម​ប្រារព្ធ «​ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី​» ដើម្បី​ដង្ហែ​ឆ្ពោះ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្នុង​ពុទ្ធ​សីមា វត្ត​វេឡុ​វនា​រាម (​ហៅ​វត្ត ឬ​ស្សី​) ស្ថិតនៅ​ភូមិ​បេង​ក្រាស ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​កម្មវិធី​បុណ្យ​ត្រូវបាន​ចាប់ផ្ដើម​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយ​មាន​ការរៀបចំ​ពិធី​សូត្រមន្ត និង​នមស្ការ​ព្រះ​រតនត្រ័យ នៅ​គេហដ្ឋាន​របស់ ឯកឧត្តម យូ សិរីវុឌ្ឍ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រមទាំង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង​ញាតិមិត្ត​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​។​

​លុះ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ អង្គ​កឋិនទាន​មហា​សាមគ្គី ត្រូវបាន​រៀបចំ​ដង្ហែ​យ៉ាង​អធិកអធម​ឆ្ពោះ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្នុង​ពុទ្ធ​សីមា វត្ត​វេឡុ​វនា​រាម (​ហៅ​វត្ត ឬ​ស្សី​) ស្ថិតនៅ​ភូមិ​បេង​ក្រាស ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ការរៀបចំ​អង្គ​កឋិនទាន​មហា​សាមគ្គី​របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត នាពេលនេះ គឺ​ដើម្បី​ប្រមូល​បច្ច័យ​យកទៅ​កសាង​សមិទ្ធផល​នានា​ក្នុង​ទី​អារាម ជាពិសេស​គឺ​ការ​បន្ត​កសាង «​សាលាឆាន់​» ដែល​កំពុង​ដំណើរការ​សាងសង់ ប៉ុន្តែ​នៅ​មាន​ការខ្វះខាត​ថវិកា​នៅឡើយ និង​ការបង្ហាញ​យ៉ាងច្បាស់​អំពី​សាមគ្គីភាព និង​ជា​ការគោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គុណ​តម្លៃ​នៃ​ព្រះពុទ្ធសាសនា​ផង​ដែរ​។​

​ព្រឹត្តិការណ៍​បុណ្យ​កឋិនទាន​សាមគ្គី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព​ដ៏​រឹងមាំ​របស់​មហា​គ្រួសារ​ខ្មែរ ក៏​ដូច​ជា​កម្លាំង​សាមគ្គី​តែ​មួយ​របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត ដែល​ជានិច្ចកាល​តែងតែ​រួមសុខ​រួមទុក្ខ និង​ផ្សារភ្ជាប់​រាល់​សកម្មភាព​សង្គម​ទៅនឹង​ព្រះពុទ្ធសាសនា ដើម្បី​ជា​ប្រយោជន៍ និង​សេចក្ដីសុខសាន្ត​ដល់​សង្គមជាតិ​។​

​សូម​អនុមោទនា​ត្រេកអរ​នូវ​មហាកុសល​ផល​បុណ្យ​នេះ​! ????????
​ព្រម​ជាមួយគ្នានេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​ឧទ្ទិស​មហា​កុសលផល​បុណ្យ​ដែល​កើតចេញ​ពី​សទ្ធា​ជ្រះថ្លា​នាពេលនេះ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស​ជាតិ និង​វីរ​កងទ័ព​គ្រប់​ជំនាន់ ដែល​បាន​ពលី​ជីវិត បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​វីរជន​ទាំងអស់​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជាទី​បញ្ចប់ សូម​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក និង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​តាម​ជួយ​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ បវរ​សិរី​មង្គល ជូន​ចំពោះ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង​ញាតិមិត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល