ទាន់ហេតុការណ៍
ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​
0

ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​

ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ស្ពឺ​)៖ ក្តីស្រឡាញ់ និង​ការចែករំលែក​ដោយ​មិន​រើសអើង គឺជា​កម្លាំងចិត្ត​ដ៏​ធំធេង​សម្រាប់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​។ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក អ៊ូច សុខ​អាន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និង​ថវិកា ទៅ​ប្រគល់ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច ដែល​កំពុង​ជួប​ការខ្វះខាត​ក្នុង​ជីវភាព រស់នៅ​ភូមិ​ត្រពាំង​ផុង ឃុំ​ប​សែដ្ឋ ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​។​

​សកម្មភាព​មនុស្សធម៌​នេះ ក៏​មាន​ការចូលរួម​សហកា​រ និង​គាំទ្រ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន រួមមាន​៖
1. លោក អ៊ួ​ន សា​វ៉ាង សមាជិក​ក្រុមប្រឹក្សា​ឃុំ​ប​សែដ្ឋ​
2. លោកស្រី មាន សុ​ម៉ាលី សមាជិក​ក្រុមប្រឹក្សា​ឃុំ​ប​សែដ្ឋ​
3. លោកស្រី នាក់ សុខ​ដា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ប​សែដ្ឋ​
4. លោក ស៊ិន វិសុទ្ធ មេ​ភូមិ​ត្រពាំង​ផុង​
5. លោក គង់ ផល អនុ​ភូមិ​ត្រពាំង​ផុង​

​អំណោយ​មនុស្សធម៌​ដែល​បាន​ប្រគល់​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច រួមមាន​៖
​អង្ករ ចំនួន ២ បាវ (​ស្មើនឹង ១០០ គីឡូក្រាម​)
​មី ចំនួន ២ កេស​
​ទឹកត្រី ចំនួន ២ យួរ និង​ទឹកស៊ីអ៊ីវ ចំនួន ២ យួរ​
​ទឹក​ផ្លែឈើ ចំនួន ១ កេស និង​ទឹក​សុទ្ធ ចំនួន ១ កេស​
​ថវិកា​សរុប​ចំនួន ១៥០,០០០ រៀល (​ដប់​ប្រាំ​ម៉ឺន​រៀល​)
​អំណោយ​ទាំងអស់​នេះ គឺ​កើត​ចេញពី​ទឹក​ចិត្តសប្បុរស និង​ស្មារតី​រួមគ្នា​របស់​សប្បុរសជន និង​អាជ្ញាធរ​មូលដ្ឋាន រួមមាន​៖
​ហាង​ម៉ូតូ សួស កុសល ឧបត្ថម្ភ​ថវិកា ៨០,០០០ រៀល និង​អង្ករ ៥០ គីឡូក្រាម​។​
​រដ្ឋបាល​ឃុំ​ប​សែដ្ឋ ឧបត្ថម្ភ​អង្ករ ៥០ គីឡូក្រាម និង​សម្ភារៈ​មួយចំនួន​។​
​ប្អូន​ពៅ នៅ​សាច់​ត្រី ឧបត្ថម្ភ​ថវិកា ៥០,០០០ រៀល​។​
​លោក ច​ន សុ​ភី​ត អធិការនគរបាល​ស្រុក​ប​សែដ្ឋ ឧបត្ថម្ភ​ថវិកា ២០,០០០០ រៀល​។​
​ផល្លី​សំអាត​វី​ង​បរសេដ្ឋ​ឧបត្ថម្ភ​46000 រៀល​
​គងពិសី​ទាន់​ហេតុការណ៍​ទឹក​សុទ្ធ​១​កេះ​ទឹក​ផ្លែឈើ​មួយ​កេះ ។​

​ថ្លែង​ក្នុង​ឱកាស​ប្រគល់​អំណោយ លោក អ៊ូច សុខ​អាន បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី លោក​បណ្ឌិត ឃឹម រដ្ឋា ជូន​ចំពោះ​ប្អូនស្រី ព្រឹម ស្រី​ទូច ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ប្អូនស្រី​មាន​ភាពរឹងមាំ​ក្នុង​ជីវិត​។

​ទន្ទឹមនឹងនេះ លោកពូ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​រួមចំណែក​ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» ដោយ​មិន​ប្រកាន់​និន្នាការ ឬ​ឋានៈ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​បងប្អូន​ខ្មែរ​យើង​ដែល​កំពុង​ជួប​ការលំបាក ៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល