ទាន់ហេតុការណ៍
អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​ - ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​!
0

អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​

អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ ធៀ នី​ង (Tie Ning) អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​អនុប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍ បាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍ និង​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ឆាប់រហ័ស ព្រមទាំង​បាន​បង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី​, កម្ពុជា​នឹង​បន្ត​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​បន្ថែមទៀត​។ លោកជំទាវ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ចិន និង​កម្ពុជា​។ លោកជំទាវ​បាន​សង្កត់ធ្ងន់ថា ក្រោម​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​, កម្ពុជា​-​ចិន សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន ហើយ​ភាគី​ចិន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា​កាន់តែ​ច្រើន​ថែមទៀត​។ លោកជំទាវ​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​ថា ដំណើរ​ទស្សនកិច្ច​ការ​ងារ​របស់​លោកជំទាវ និង​គណៈប្រតិភូ​មកកាន់​កម្ពុជា​នា​ឱកាស​នេះ មាន​គោលបំណង​បន្ត​រក្សា និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​កសាង និង​ពង្រឹង​នីតិរដ្ឋ ក៏ដូចជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង សំដៅ​រួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ «​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​»​។ លោកជំទាវ​ក៏​បាន​កត់សម្គាល់​ផងដែរ​ថា នៅក្នុង​អាណត្តិ​នៃ​ការដឹកនាំ​របស់​សម្ដេច​ធិបតី​, រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការកែទម្រង់​ជាច្រើន ដែល​បាន​បង្ក​បរិយាកាស​អំណោយ​ផល​ក្នុង​ការទាក់ទាញ​វិនិយោគិន និង​ទេសចរ​មក​កាន់​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លើ​គ្រប់​វិស័យ​, ទាំង​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​រវាង​រដ្ឋាភិបាល​ទាំងពីរ​។ សម្ដេច​ធិបតី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​ផ្ដល់​ការគាំទ្រ និង​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការបន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ និង​ការបន្ត​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្ដេច​ធិបតី និង​លោកជំទាវ​អនុប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍ ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ ពាណិជ្ជកម្ម កសិកម្ម​, ការគ្រប់គ្រង​ធនធាន​ទឹក ក៏ដូចជា​ការបណ្ដុះបណ្ដាល​ផ្នែក​បញ្ញា​សិប្បនិម្មិត និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ​, សម្ដេច​ធិបតី និង​លោកជំទាវ​ក៏​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល