ទាន់ហេតុការណ៍
​កម្ពុជា​-​មី​យ៉ាន់​ម៉ា ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ - លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ចុះ​ពិនិត្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៦ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួសរាន់​មក​ចុះឈ្មោះ​ឱ្យបាន​ទាន់​ពេលវេលា​ - អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​ - ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​
0

​កម្ពុជា​-​មី​យ៉ាន់​ម៉ា ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​

​កម្ពុជា​-​មី​យ៉ាន់​ម៉ា ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម មីន អោ​ង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១២ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី មី​យ៉ាន់​ម៉ា​-​កម្ពុជា ជាពិសេស​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ទៅកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​កញ្ញា កន្លងទៅ​។ ឯកឧត្តម​ប្រធានាធិបតី ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី ជា​ពិសេស​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​រួម​គ្នា​។ ជាមួយគ្នានេះ​, ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា មី​យ៉ាន់​ម៉ា មានបំណង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី ជាថ្មី​ម្ដងទៀត ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់ និង​ពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​មី​យ៉ាន់​ម៉ា​។ សម្ដេច​ធិបតី ក៏​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​កាលានុវត្តភាព​ជា​ច្រើន​ទៀត ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​ឯកភាពគ្នា​ជំរុញ​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ រួមមាន ជាអាទិ៍​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម​, វិនិយោគ​, ការពារជាតិ និង សន្តិសុខ​, អប់រំ​, ទេសចរណ៍ ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ឯកភាពគ្នា​ជំរុញ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​គ្នា ដើម្បី​ប្រែក្លាយ​ការប្ដេជ្ញាចិត្ត​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង សម្រាប់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​រវាង​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់ និង​សកល ផងដែរ ៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល