ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សន សុិន ចៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីពិនិត្យមើលការអនុវត្តការងារ និងស្ថានភាពនៃការបម្រើសេវាចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក សន ស៊ិន បានស្នើឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងមិនទាន់បានចុះឈ្មោះ ឬត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់អញ្ជើញទៅចុះឈ្មោះ និងបំពេញបែបបទពាក់ព័ន្ធនៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងមូលដ្ឋានឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោកចៅសង្កាត់ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំរង់ចាំដល់ថ្ងៃចុងក្រោយ ត្រូវចំណាយពេលអញ្ជើញទៅចុះឈ្មោះ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រោះដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានត្រឹមត្រូវ គឺជាការចូលរួមដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងការបំពេញសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋ ព្រមទាំងធានាឱ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតស្របតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់គោករកាទាំងអស់ មេត្តារួសរាន់អញ្ជើញទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនឱ្យបានទាន់ពេលវេលា។ សូមអរគុណចំពោះការចូលរួមសហការ !








