ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​បេសកជន​ពិសេស​រដ្ឋាភិបាល​ជប៉ុន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Yohei Sasakawa បេសកជន​ពិសេស​រដ្ឋាភិបាល​ជប៉ុន និង​ជា​ប្រធាន​អង្គការ The Nippon Foundation​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម Yohei Sasakawa បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅពេលនេះ ឯកឧត្តម​សង្កេតឃើញថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង ដែល​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការដឹកនាំដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន​សែន ដែលនាំអោយ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ប្រជាជន​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​។ ឯកឧត្តម​ក៏បាន​គាំទ្រ​នូវ​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេសមី​យ៉ាន់​ម៉ា​កាលពីពេល​កន្លង​ទៅ​នេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ជំនួប​មួយរយ​ដង គឺ​មិន​ស្មើ​នឹង​សកម្មភាព​ម្ដង​នោះទេ នោះ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេសមី​យ៉ាន់​ម៉ាគឺ​បាន​បើកទ្វា ដែល​បាន​ចាក់សោ​រួច​ទៅ​ហើយ​នោះ ។ ឯកឧត្តម​យល់ឃើញថា នេះ​គឺជា​សកម្មភាព​មួយ ដែល​ធ្វើឡើង​ដោយ​អស់​ពី​ចិត្ត ពី​បេះ​ដូង ហើយក៏​ជា​សកម្មភាព​ដែល​ទទួលបាន​នូវ​ការគោរព​ផង និង​ផ្ដល់​នូវ​ក្តីសង្ឃឹម​កាន់តែ​ធំ​ផង ទៅ​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម Yohei Sasakawa ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​អំពី អង្គការ​របស់​ឯកឧត្តម​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ជា​យូរណាស់​មកហើយ ទាក់ទង​ទៅ​ការបង្រៀន​សិស្ស​ឲ្យ​រៀន​ធ្វើ​អវយវៈ​សិប្បនិម្មិត ហើយ​ក្នុង​ពេល​នេះ​ឯកឧត្តម​សូម​គោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​សម្ដេច​តេជោ ដើម្បី​ឱ្យ​កូនសិស្ស​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​មក​សិក្សា​នៅ​កម្ពុជា​អំពី​ការរៀន​ធ្វើ​អវយវៈ​សិប្បនិម្មិត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Yohei Sasakawa នូវ​ពាក្យពេចន៍​ដ៏​ល្អ​របស់​ឯកឧត្តម ហើយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍ថា យើង​មាន​ចំណាប់​អារម្មណ៍​ដូចគ្នា​ចំពោះ​មី​យ៉ាន់​ម៉ា នោះ​គឺ​ការបញ្ឈប់​អំពើហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​នាំនូវ​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​នោះ ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ទិសដៅ​ដែល​សំខាន់​បំផុត​នោះ​គឺ នាំ​មក​ជូន​មី​យ៉ាន់​ម៉ា​នូវ​លទ្ធិប្រជាធិបតេយ្យ ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ថែម​ទៀត​ថា ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន សម្ដេច​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ការងារ​នេះ ហើយ​សម្ដេច​ក៏​បាន​ស្នើសុំ ឯកឧត្តម Yohei Sasakawa បន្ត​ធ្វើការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង ជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​លើ​បញ្ហា​មី​យ៉ាម៉ា​។ ពាក់ព័ន្ធ​ទៅនឹង​ការស្នើ​សុំ​ឲ្យ​សិស្ស​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​មក​សិក្សា​បច្ចេកទេស​ផលិត​អវៈយវៈ​សិប្ប​និមិត្ត​នៅ​កម្ពុជា​នោះ សម្ដេច​តេជោ បាន​ស្វាគមន៍ និង​បាន​មានប្រសាសន៍ថា នេះ​ជា​កិត្តិយស​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល