ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាំយក​កុំព្យូទ័រ​មួយឈុត​ជា​អំណោយ​របស់​ឧត្តមសេនីយ៍ទោ​ស្នងកា​រដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ប្រគល់ជូន​លោកនាយក​សាលា​បឋម ហ៊ុន សែន ដើម​អង្កោល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្តាល​៖ លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ស្នងការរង​នគរបាល​ខេត្ត​កណ្តាល តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​២០២២​នេះ បាន​នាំយក​អំណោយ​ជា​កុំព្យូទ័​រលើ​តុ​មួយឈុត ម៉ាក Dell ដែល​មាន​តម្លៃ​សរុប ៦៧៤​ដុល្លារ មក​ប្រគល់ជូន​លោក ជុំ បូរ៉ា​ឌី​ន នាយក​សាលា​បឋម ហ៊ុន សែន ដើម​អង្កោល ស្ថិតនៅក្នុង​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​នា​ឱកាស​នេះ លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ឧត្ដមសេនីយ៍ទោ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កណ្ដាល បន្ត​រួម​គ្នា​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ដោយ​អនុវត្តន៍​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ «៣​កុំ ៣​ការពារ​»​និង​បន្ត​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ជាប់​ជាប្រចាំ​។​

​ជាមួយគ្នានេះ លោក ជុំ បូរ៉ា​ឌី​ន នាយក​សាលា​បឋម ហ៊ុន សែន ដើម​អង្កោល​ឲ្យដឹងថា លោក​សប្បាយចិត្ត​ណាស់​ដែល​ឯកឧត្តម​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​ផ្ដល់​អំណោយ​ជា​កុំព្យូទ័រ​មួយ​ឈុត​នេះ សម្រាប់​ប្រើប្រាស់​កិច្ចការងារ​រដ្ឋបាល​ទូទៅ​ក្នុង​សាលា ហើយ​ចំ​ពេល​ដែល​កំព្យូទ័រ​មុន​ត្រូវ​បាន​ខូច​ប្រើ​លែងកើត​ទៀតផង​។ លោកនាយក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​ខេត្ត​និង​ក្រុមការងារ និង​សូម​ជូនពរ​លោក​ស្នងកា​រ​និង​ក្រុម​ការងារ​ទាំងអស់​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល