ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

​មេ​ឈ្មួញ​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​រតនគិរី ឈ្មោះ មករា កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រក​អូរយ៉ាដាវ​យ៉ាង​គឃ្លើន​…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​រតនគិរី​÷ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា រយៈពេល​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ ឈ្មួញ​ឈ្មោះ មករា កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ ពី​តំបន់ភ្នុំ​កុក​.​ភូមិ​ទាម​ក្រោម​នៃ​ស្រុក​វើន​សៃ​ខេត្តរតនគិរី​មក​ស្តុ​ប​ទុក​មួយ​ស្របក់​នៅក្នុង​ឃ្លាំង​នៅ​ចុះ​ចំណោត​ភ្នំ​ខាងជើង​បឹង​យក្ស​ឡោម នា​ក្រុង​បាន​លុង​ទី​រួម​ខេត្ត​រតនគិរី បន្ត​ឆ្ពោះទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​។ ការ​ដែល​ឈ្មួញ​ឈ្មោះ មករា អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​រលូន​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ និង​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរយ៉ាដាវ​ផង​ដែ​រ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ជុំវិញ​ករណី​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ មករា ប្រមូល​ទិញ​ឈើ​នៅ​ក្នុងស្រុក​វ៉ើន​សៃ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​នេះ​ទេ ព្រោះ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​នៅក្នុង​ខេត្ត​រតនគិរី​។​

ជាក់ស្ដែង​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ក៏ដូចជា​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ព្រមទាំង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី សុទ្ធ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ មករា ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​អូរយ៉ាដាវ បានឲ្យដឹង​ទៀតថា បើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយា៉​ដាវ ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ មករា មិន​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​បានឡើយ​។
​ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ មករា តែង​ប្រើ​ឈ្មោះ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ធ្វើ​ជា​បង្អែក​ដើម្បី​ការពារ​សកម្មភាព​របស់​ខ្លួន​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ស្រុក​វ៉ើន​សៃ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​ឈ្មួញ​ឈ្មោះ មករា កំពុងតែ​ប្រមូល​ទិញ​ឈើ​ដឹក​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

​សូមបញ្ជាក់ បេីអ​ស់​លោក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់ ឬ មួយ​មេ​ឈ្មួញ​ឈ្មោះ មករា ប្រតិកម្ម​ណាមួយ ចង់​បកស្រាយ​បំភ្លឺ​ពាក់ព័ន្ធ នឹង ការចុះផ្សាយ​ខាងលើ អង្គភាព​សារព័ត៌មាន​យើង រងចាំ​ស្វាគមន៍​បកស្រាយ​បំភ្លឺ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន សូម​អរគុណ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល