ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

កម្ពុជា​ផ្តល់​អំណោយ​រថយន្ដ​ដឹក​វ៉ាក់សាំង​ចំនួន​១០​គ្រឿង​បន្ថែម​ទៀត ដល់​ប្រទេស​ឡាវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រថយន្ដ​ដឹក​វ៉ាក់សាំង ចំនួន​១០​គ្រឿង​បន្ថែម​ទៀត ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ត្រូវបាន​រៀបចំ​ពិធី​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២២​នេះ នា​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ក្នុង​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​ចម្ប៉ា​ស័ក នៃ​ប្រទេស​ឡាវ​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) និង​ជា​តំណាង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ខណៈ​ភាគី​ឡាវ មាន​ការអញ្ជើញ​ទទួល​ដោយ​ផ្ទាល់​ពី​សំណាក់ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​។​

​ការសម្រេច​ផ្តល់​រថយន្ត​ដឹក​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចំពោះ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​ឡាវ ក្នុងនាម​ជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា ក៏ដូចជា​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ជា​កាយវិការ​មនុស្សធម៌​ប្រកប​ដោយ​បេះដូង​ដ៏​ល្អ​ប្រពៃ​ពិតប្រាកដ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងន័យ «​កម្ពុជា​ជា​ប្រទេស​តូចតាច​តែ​មាន​បេះដូង​ធំ​ទូលាយ​» ហើយ​កម្ពុជា ក៏​តែងតែបាន និង​កំពុង​ធ្វើ ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ ប្រកប​ដោយ​ការគិតគូរ​ខ្ពស់ រួមគ្នា​ដោះស្រាយ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់​។​

​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា​នា​ពេល​នេះ នឹង​រួមចំណែក​បន្ថែមទៀត​ជូន​ដល់​ប្រទេស​ឡាវ នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​លើ​កិច្ចការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​ប្រជាជន​ឡាវ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល