ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

តើ​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ហ៊ាន​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ មករា ដែរឬទេ​? ខណៈ​ឈ្មួញ​ឈ្មោះ មករា កំពុង​សម្រុក​ដឹកឈើ​ទៅ​ស្រុក​យួន ផ្អើល​អស់​អ្នកតា​ព្រៃភ្នំ រក​តែ​ដេក​មិន​បាន​ផង​នោះ​…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​រតនគិរី​÷ របរ​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​កំពុងតែ​មាន​ប្រជាប្រិយភាព​និង​ឈាន​មុខ​គេ​យ៉ាងសកម្ម​បំផុត​ប្រចាំ​តំបន់​ភូមិភាគ​ឦសាន្ត​នា​ខេត្តរតនគិរី​យើង​នេះ​ដូច​ជា​ហូរហែ​មកហើយ​ដែល​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ .​មករា កំពុងតែ​ត្រូវប៉ាន់​ក្នុង​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​បាន​យ៉ាង​ងាយស្រួល​មិន​ទាស់​ក្រសែភ្នែក​សមត្ថកិច្ច​ណា​មួយ​ឡើយ​។​
​
តើ​ករណី​នេះ ជា​ភាពកំសោយ​របស់លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​ឬ​ជាការ​បើកភ្លើង​ខៀវ ដែល​មហាជន​បាន​ដាក់​ការសង្ស័យថា បាន​ទទួល​លាប​សក្ការៈ សើម​មាត់ សើ​មករ ទើប​ស្ងាត់ឈឹង មិនឃើញ​មាន​សមត្ថកិច្ច ណា​មួយ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ឡើយ​.?
​
បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​ខ្លះ​ដែល​គេ​មិន​បាន​សែនព្រេន​ឱ្យ​លិត បាន​បង្ហើប​ប្រាប់​អង្គភាព​គេហទំព័រ ស៊ី​អិន​ធី ហ​ត​ញូយ៍ យើង​ឲ្យដឹងថា មួយរយ​:​ចុងក្រោយ​នេះ ឈ្មួញ​ឈ្មោះ មករា កំពុង​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ចាប់ពី ៤ គ្រឿង​ទៅ ៥ គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ ពី​តំបន់ភ្នុំ​កុក​.​ភូមិ​ទាម​ក្រោម​នៃ​ស្រុក​វើន​សៃ​ខេត្តរតនគិរី​មក​ស្តុ​ប​ទុក​មួយ​ស្របក់​នៅក្នុង​ឃ្លាំង​នៅ​ចុះ​ចំណោត​ភ្នំ​ខាងជើង​បឹង​យក្ស​ឡោម នា​ក្រុង​បាន​លុង​ទី​រួម​ខេត្ត​រតនគិរី បន្ត​ឆ្ពោះទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​។​
​
ការ​ដែល​ឈ្មួញ​ឈ្មោះ មករា អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​រលូន​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ និង​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរយ៉ាដាវ​ផង​ដែ​រ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ជុំវិញ​ករណី​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។​
​
តាម​ប្រភព​ដ៏​ដែល​បាន​បង្ហើម​ថា ឈ្មួញ​ឈ្មោះ មករា ប្រមូល​ទិញ​ឈើ​នៅ​ក្នុងស្រុក​វ៉ើន​សៃ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​នេះ​ទេ ព្រោះ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​នៅក្នុង​ខេត្ត​រតនគិរី​។​
​
ជាក់ស្ដែង​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ក៏ដូចជា​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ព្រមទាំង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី សុទ្ធ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ មករា ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​។​
​
បើ​យោង តាម​ប្រសាសន៍ កន្លងមក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ កង​យោធ ពល​ខេ​ម​រ ភូមិន្ទ មេបញ្ជាការ​កង រាជ​អាវុធហត្ថ លើ​ផ្ទៃ ប្រទេស និង​ជា ប្រធាន គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ បានប្រកាស ដាក់ ជីវិត របស់ ខ្លួន ជា មួយ នឹង ប្រតិបត្តិការ បង្ក្រាប បទល្មើស ព្រៃឈើ នៅក្នុ​​ង ប្រទេស នា ដំណាក់ កាល ចុងក្រោយ​នេះ ឲ្យ​ខាន តែ​បាន ដើម្បី​ទុក ជូន ក្មេង ជំនាន់​ក្រោយ និង បានដាក់ បទបញ្ជា ដក​គ្រ​វាត​ចោល លើ មន្ដ្រី​អាវុធហត្ថ ទាំងឡាយ ណា ទោះ មាន បុណ្យ ស័ក្ដិ ខ្ពស់ ប៉ុណ្ណា បើ សិន​រក ឃើញ នៅជាប់ ពាក់ព័ន្ធ បទល្មើស ជាមួយ​ក្រុម ឈ្មួញ ។​
​
សូមបញ្ជាក់ បើអ​ស់​លោក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់ ឬ មួយ​មេ​ឈ្មួញ​ឈ្មោះ មករា ប្រតិកម្ម​ណាមួយ ចង់​បកស្រាយ​បំភ្លឺ​ពាក់ព័ន្ធ នឹង ការចុះផ្សាយ​ខាងលើ អង្គភាព​សារព័ត៌មាន​យើង រងចាំ​ស្វាគមន៍​បកស្រាយ​បំភ្លឺ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន សូម​អរគុណ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល