ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស អា​រ៉ាប៊ីសាអូឌីត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អា​រ៉ាប៊ីសាអូឌីត​។

​នៅក្នុង​ជំនួប​នេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud
​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ព្រះមហាក្សត្រ និង​ព្រះ​រាជទាយាទ ជូន​ចំពោះ​សម្ដេច​តេជោ ហើយក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា ដំណើរ​ទស្សនៈកិច្ច​របស់​ព្រះអង្គម្ចាស់​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ពង្រីក​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ផង តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គឺ​ប្រទេស​យើង​ទាំង​ពីរ​មាន​សក្តានុពល​ច្រើន​សម្រាប់​ធ្វើ​កិច្ចសហប្រតិបត្តិការ ដូចជា​វិស័យ​ទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម​។​ល​។ ក្នុងន័យ​នេះ​ព្រះអង្គម្ចាស់​សូម​គោរព​សុំ​ការគាំទ្រ​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​យល់ស្រប​ជាមួយ​ព្រះអង្គម្ចាស់ ហើយក៏​បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ឲ្យ​ព្រះអង្គម្ចាស់​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​រាល់​សកម្មភាព និង​សក្តានុពុល​ដែល​យើង​មាន ជាពិសេស​លើ​វិស័យ​ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំ​ផែនការ​សកម្មភាព និង​ជំរុញ​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល