ទាន់ហេតុការណ៍
សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.! - ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩ ចំនួន​ជាង ៥២​ម៉ឺន​ដូស ជា​ជំនួយ​របស់​ហុងគ្រី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២២​នេះ
​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ អា​ស្ត្រា​ហ្សេ​នីកា​(Astrazeneca) ចំនួន ៥២៣,០០០ ដូស ជា​ជំនួយ​របស់​ប្រទេស​ហុងគ្រី ដែល​ពី​ធី​ប្រគល់​-​ទទួល វ៉ាក់សាំង​នេះ ត្រូវបាន​ធ្វើឡើង​នៅ វិមាន​សន្តិភាព​។​

​លោក Istvan Bakos ទីប្រឹក្សា​និង​ជា​ភារធារី​ស្តីទី​ការិយាល័យ​ភ្នំពេញ​នៃ​ស្ថានទូត​ហុងគ្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យដឹងថា ហុងគ្រី​ពិតជា​មានសេចក្តី​រីករាយ​ដែ​ល​ឃើញ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដ៏​សាហាវ​នេះ ដោយ​ឈាន​ដល់​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់បំផុត និង​អត្រា​មរណភាព​ទាប​បំផុត បើ​ប្រៀបធៀប​ក្នុង​តំបន់ និង​ទូទាំង​ពិភពលោក ដោយសារ​វិធានការ​ចាក់​វ៉ាក់សាំង​ជា​ប្រព័ន្ធ និង​មាន​ប្រសិទ្ធភាព​។ ទោះជា​យ៉ាងណាក្តី កម្មវិធី​ដែល​ទទួលបាន​ជោគជ័យ​នេះ ចាំបាច់​ត្រូវ​បន្ត​ដោយហេតុថា ការរីក​រាលដាល​វីរុស​ថ្មី ដែល​មាន​ការឆ្លង​ក្នុង​ល្បឿន​លឿន​នៅតែ​បន្ត​មាន និង​វាយលុក​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​។
​ក្នុងនាម​ប្រទេស​ជា​មិត្ត​ប្រពៃណី និង​ជា​សម្ព័ន្ធមិត្ត​របស់​កម្ពុ​ជា ហុងគ្រី​មានសេចក្តី​រីករាយ​ក្នុង​ការគាំទ្រ​កម្ពុជា នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ហុងគ្រី ដែល​បាន​ផ្តល់​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា វ៉ាក់សាំង​កូវី​ដ​-១៩ ប្រភេទ AstraZeneca ចំនួន ៥២៣,០០០ (​ប្រាំ​សែន​ពីរម៉ឺន​បី​ពាន់​) ដូស ជូន​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ហុងគ្រី គឺជា​ប្រទេស​ទី ៦ ដែល​បាន​ផ្តល់ អំណោយ​វ៉ាក់សាំង​កូវី​ដ​-១៩ ដល់​ប្រជាជន និង​រាជដ្ឋាភិបាល​កម្ពុជា​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​។

​អំណោយ​ដ៏​ថ្លៃថ្លា​នេះ គឺជា​សក្ខីភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​កាយវិការ​មនុស្សធម៌ និង​ការ យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រជាជន និង​រដ្ឋាភិបាល​ហុងគ្រី លើ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា និង​ន​លើ​សកលលោក​ទាំងមូល​ដែល​កម្ពុជា​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​អូសបន្លាយ និង​កំពុង​វិវត្ត ជា​ពិសេស​តាមរយៈ​ការបង្កើត​ជា​ប្រភេទ​មេរោគ​បំ​ប្លែងខ្លួន​ថ្មីៗ​ជា​បន្តបន្ទាប់ ។ ដោយ​ឈរ​លើ​ស្មារតី​ប្រុងប្រយ័ត្ន​ប្រកប​ដោយ​សុទិដ្ឋិនិយម កម្ពុជា​បាន​តាមដាន​វាយតម្លៃ​សភាពការណ៍ និង​យកចិត្តទុកដាក់​ខ្ពស់ ដោយ​បាន​ពន្លឿ​ន និង​ជំរុញ​យុទ្ធនាការ ចាក់​វ៉ាក់សាំង សំដៅ​បង្កើត​ភាពស៊ាំ​សហគមន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

​ក្នុង​ក្រប​ខណ្ឌ​សកលលោក កម្ពុជា ក៏​បាន​ចូលរួម​ជំរុញ​ផង​ដែរ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​វប្បធម៌​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ការចែករំលែក​នូវ​វ៉ាក់សាំង​កូវី​ដ​-១៩ ដែល​ពិតជា​មាន​សារសំខាន់ និង​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ កម្ពុជា​ជឿជាក់ថា ការចាក់​វ៉ាក់សាំង​គឺជា​កិច្ចការ​អាទិភាព សម្រាប់​យើង​ទាំងអស់គ្នា ហើយ​វ៉ាក់សាំង​នឹង​បន្ត​ដើរតួនាទី​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ ក្នុងការ​ទប់ទល់​នឹង​ការឆ្លង​រាលដាល ក៏ដូចជា​ការរៀន​រស់​នៅ​ជាមួយ​ជំងឺ​កូវី​ដ​-១៩ និង​ការបើក​កិច្ចដំណើរការ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ឡើងវិញ ។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២២ កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ ជាតិ​ចាក់​វ៉ាក់សាំង ដោយ​សម្រេច​បាន​អត្រា​ចាក់​វ៉ាក់សាំង​ប្រមាណ ៩២,២៧% នៃ​ប្រជាជន​សរុប ប្រមាណ ១៦ លាន​នាក់ ។
​ហេតុនេះហើយ​ទើប​កម្ពុជា​បានអនុញ្ញាត​ឱ្យ​បើក​ប្រទេស​ឡើងវិញ និង​រក្សា​កិច្ចដំណើរការ នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ពេញលេញ​លើ​គ្រប់​វិស័យ ទោះបីជា​ការឆ្លង​រាលដាល​ចូល​ក្នុង​សហគមន៍​នៅ​បន្ត​មាន​ក៏​ដោយ ។ កម្ពុជា​រំពឹងថា​នឹង​អាច​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ តាមរយៈ​ការកែលម្អ​នូវ ចន្ទល់​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវី​ដ​-១៩ និង​ការស្វែងរក​ចន្ទល់​ថ្មី​ប្រកបដោយ​សក្តានុពល ពី​វិស័យ​ផ្សេង ។ កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា ចំណង​មិត្តភាព​រវាង​កម្ពុជា និង​ហុងគ្រី នឹង​កាន់តែ​រឹងមាំ​ថែម​ទៀត ហើយ​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​នាពេល អនាគត​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្ដេច​តេជោ ហ៊ុន សែន សូម​លើក​ទឹកចិត្ត​ឱ្យ​មាន​ការជំរុញ​ការរៀបចំ​បើក​ស្ថានទូត​នៃ​ប្រទេស​ទាំង​ពីរ​ជា​ថ្មី​ឡើងវិញ ដែល​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សំដៅ​ជំរុញ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ហុងគ្រី ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ពេញលេញ​ថែម​ទៀត ។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ «៣-​ការពារ និង ៣-​កុំ​» និង​នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល