ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ជនសង្ស័យ ៣ នាក់ ត្រូវបាន​សមត្ថកិច្ច​បញ្ចូន​ខ្លួន​ទៅ​តុលាការ ពី​បទល្មើស​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ៖ ថ្ងៃ​អង្គារ ៥​រោច ខែផល្គុន​ឆ្នាំឆ្លូវ ត្រី​សក័ ពុទ្ធ​សរាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២​ខែ​មីនា​ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក​ព្រុំ សំណាង​អធិការ​ស្រុក​កៀនស្វាយ​ថា យ៉ាងហោច​ណាស់​មាន​ជន​សង្ស័យ 3 នាក់ ត្រូវបាន​សមត្ថកិច្ច​បញ្ចូន​ខ្លួន​ទៅ​តុលាការ ពី​បទល្មើស​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ ដែល​កើតហេតុ​កាលពី​ខែ​កុម្ភៈ ថ្ងៃទី​២១ ឆ្នាំ​២០២២ វេលា​ម៉ោង​១០ និង​៥​នាទី លុះ​ឈាន​មកដល់​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន ក្នុង​ករណី​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ចំនួន​១៨​នាក់ រស់នៅ​ភូមិ​អង្គរជ័យ ក្នុង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ (​មុខរបរ​អ្នក​ឆក់​ត្រី​) ។​

​លោក​វរសេនីយ៍ឯក​ឡាក់ ម៉េង​ធី ស្នងការរង​នគរបាល​ខេត្តកណ្តាល​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់ថា នៅ​រសៀល​ថ្ងៃ​នេះ​កម្លាំង​ព្រហ្មទណ្ឌ​នឹង​បញ្ចូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

​ក្រោយ​ពី​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាម​កំលាំង​ប៉ុស្តិ៍​បន្ទាយ​ដែក​សហការ​ជាមួយ​កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​និង​នាំ​ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ខាងលើ​ពិតមែន​។​

​ចំពោះ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​មាន​ឈ្មោះ​៖
១/​ឈ្មោះ ឃិន ធី ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ជន​ខ្មែរ មុខរបរ​អនុប្រធាន​អង្គការ​វឌ្បនៈភាព​កសិកម្ម​និង​ធម្មជាតិ នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។​

២/​ឈ្មោះ នួន សុ​ផានី ភេទ​ប្រុស​មុខរបរ​សមាជិក​អង្គរការ​វឌ្បនៈភាព​កសិកម្ម រស់នៅ​សង្គាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

៣/​ឈ្មោះ ឃិ ប៊ុន​ទី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​សមាជិក​អង្គការ​វឌ្បនៈភាព​កសិកម្ម​ធម្មជាតិ មាន​តួនាទី​ជា​ហិរញ្ញ​ញឹក​រស់នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល