ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ស្តេច​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៍​ខ្ពស់​ខ្ពង់​នៅក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស​ផ្លូវជាតិ​លេខ​៥១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ នៅ​ព្រឹក ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១ ដែល​ជា​ផ្លូវ​មួយ​ខ្សែ​ដ៏​សំខាន់​បម្រើការ​ដល់​ការដឹកជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដោយ​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៥​។​

​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥១ មាន​ប្រវែង​សរុប​ជិត ៣៨​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ឧដុង្គ (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៥) ទៅដល់​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤) បាន​ស្ថាបនា​ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៩​សង់ទីម៉ែត្រ មាន​ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ​។ ក្នុងនោះ ផ្លូវ​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍​មាន ២​គន្លង​(១​គន្លង​ទៅ ១​គន្លង​មក​) គន្លង​នីមួយៗ​មាន​ទទឹង ៣.៧៥​ម៉ែត្រ និង​ផ្លូវ​សម្រាប់​ទោចក្រយានយន្ត​មាន ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) គន្លង​នីមួយៗ​មាន​ទទឹង ១.៧៥​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​សងខាង​ក្រាល​ក្រួស​ក្រហម​ទទឹង ០.៥០​ម៉ែត្រ​។​

​គម្រោង​នេះ អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន បាន​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​២៧​ខែ គិត​ចាប់ពី ខែមិថុនា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ បាន​ចំណាយ​ថវិកា​សរុប​ជិត ៤១​លាន​ដុល្លារ​អាមេរិក ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

​ផ្លូវជាតិ​លេខ​៥១ គឺជា​ខ្សែ​ផ្លូវ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​រវាង​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ដែល​ប្រទាក់ក្រឡា​គ្នា​ជាមួយ​បណ្តាញ​ខ្សែ​ផ្លូវ​សំខាន់ៗ រួមមាន​ដូចជា​៖ ផ្លូវជាតិ​លេខ​៤, ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​៤១ និង​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៣, ផ្លូវជាតិ​លេខ​៤២ ទៅ​រាជធានី​ភ្នំពេញ​, និង​ផ្លូវ​លេខ​១៤៤០ ទៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ ខ្សែ​ផ្លូវ​នេះ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន និង​ឧស្សាហកម្ម ដោយសារ​នៅ​តំបន់​នេះ សម្បូរ​ទៅដោយ​រោងចក្រ​ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​ខ្នាត​ធំ ព្រមទាំង​ជា​តំបន់​ទីប្រជុំជន ដែលមាន​អំណោយផល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ដូចជា លំនៅឋាន និង​បុរី​ជាច្រើន ដែល​បាន​ចូលរួម​បង្កើត​មុខរបរ និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់​តាម​បណ្តោយ​ខ្សែ​ផ្លូវ​នេះ​។​

​ផ្លូវជាតិ​លេខ​៥១ ក៏​ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​អាស៊ាន​ហាយវ៉េ លេខ​១ (AH-1) នៃ​របៀង​សេដ្ឋកិច្ច​ខាងត្បូង ឆ្ពោះ​ទៅ​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ (​ប៉ោយ​ប៉ែត​) និង​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១១ (AH-11) ឆ្ពោះ​ទៅ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ខេត្ត​ព្រះសីហនុ ហើយ​អាច​ត​ភ្ជាប់​តាមរយៈ​ផ្លូវ​ជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៣៣ ទៅកាន់​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​ជា​ខេត្ត​គោលដៅ​ទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរ​ដ៏​ស្រស់ត្រកាល​របស់​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល