ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ អញ្ជើញ​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ និង​ប្រគល់​វិញ្ញាបនប័ត្រ​ជូន​សិក្ខាកាម​ ២៨៧នាក់…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃ​សៅរ៍​ ៩រោច​ ខែ​ផល្គុន​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​”សេចក្ដី​រាយការណ៍​ និង​ការសរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​”​ នៅអាគារ​សន្និបាត​ផ្សារខេស៊ី​ ស្ថិត​នៅ​ភូមិ​ចំការ​ឪឡឹក​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ដែលរៀបចំដោយ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ ហោ​ គន្ធា​ ប្រធាន​ស្ថាបនិក​ នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រាយការណ៍​ថា​ សិក្ខាកាម​ដែល​បាន​ចូលរួម​សិក្សា​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​រយៈ​ ០៣​ ថ្ងៃ​កន្លង​មក​ មាន​សរុប​ចំនួន​ ២៨៧នាក់​ មកពីបណ្ដាលខេត្ដផ្សេងៗ​ ក្នុងនោះ​ស្រី​ចំនួន​ ៤៧នាក់​ ប្រុស​ ចំនួន​ ២៤០នាក់។ ​ អ្នក​សារព័ត៌មាន​ចំនួន​ ២៥០នាក់​ និស្សិត​មកពី​សាកលវិទ្យាល័យ​បៀល​ប្រាយ​ ចំនួន​ ៣៧​នាក់​ និងសាស្រ្ដាចារ្យបណ្ដុះបណ្ដាល​ចំនួន​១នាក់​ វាគ្មិនកិត្ដិយស​ ចំនួន​៤នាក់​ ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លេីវិស័យ​សារព័ត៌មាន​។

​ ថ្លែង​ក្នុង​ចំណាប់អារម្មណ៍​ប្រកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​ និង​ប្រគល់​វិញ្ញាបនប័ត្រ​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ បាន​លេីកឡេីង​ថា​អ្នកសារព័ត៌មាន​គប្បី​ត្រូវ​មាន​វិជ្ជាជីវៈ​សារព័ត៌មាន​ជាចម្បង​ ដេីម្បី​ឆ្លើយ​តបទៅ​និង​ស្ថានភាព​ទូទៅ​ វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ មិន​អាចខ្វះបានឡេីយ​។ ឯកឧត្ដម​ ​បាន​បន្ថែម​ទៀត​ថា​ សារព័ត៌មាន​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ជួយ​កិច្ចការ​សង្គម​ និង​អាច​ផ្សព្វផ្សាយ​លេីក​កម្ពស់​បាន​ស្ទើរ​គ្រប់​វិស័យ​។

​ឯកឧត្ដម​ បាន​លេីក​សរសើរ​ពីស្មារតី​ ខិតខំ​ប្រឹងប្រែង​ របស់​សិក្ខាកាម​ ដែល​ចំណាយ​ពេលវេលា​មក​ចូលរួម​សិក្សា​ក្នុងវគ្គ​បណ្ដុះ​បណ្ដាល​អស់​រយៈ​ ៣​ សប្ដាហ៍​ ដែល​រៀបចំឡើង​ដោយ​ សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ស្រប​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារព័ត៌មាន​ កាល​ពី​ឆ្នាំ​ ២០១១​ -​ ២០១២​ កន្លងទៅ​ ជា​សារ​ជំរុញ​ឲ្យ​ អង្គភាព​ សមាគម​ រៀបចំ​វគ្គបណ្ដុះបណ្ដាល​ សិក្ខាសាលា​ ពាក់ព័ន្ធ​នឹង​សារព័ត៌មាន​អោយបាន​ច្រើន​។

មុន​នឹង​បិទ​បញ្ចប់កម្មវិធី​​ ឯកឧត្ដម​​​ បានចែក​និង​ប្រគល់​វិញ្ញាបនប័ត្រ​បញ្ជាក់​ការសិក្សា​ជូន​ទៅ​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ដោយជោគជ័យ​ និង​ថតរូប​អនុស្សាវរីយ​ជាមួយ​សិក្ខាកាម​ទាំងអស់​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល