ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១១​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង​។​

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានអោយដឹងថា​អគារ​មជ្ឈមណ្ឌល​ព្យាបាល ត្រចៀក ច្រមុះ និង​បំពង់​ក ដែល​មាន​កម្ពស់​៥​ជាន់​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង បាន​ចាប់ផ្តើម​សាងសង់ឡេីង​នៅ​ខែ​មីនា​ឆ្នាំ​២០២០ និង​បាន​បញ្ចប់​ការ សាងសង់​នៅ​ចុងឆ្នាំ ២០២១ តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ គម្រោង​នេះ​បាន​ពន្យា​ពេល​ទៅ​ដើម​ឆ្នាំ​២០២២​វិញ ។ អគារ​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ​៨ លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង់​របស់​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ​កូរ៉េ KOICA​។

​ឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​អគារ​មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​នាពេលនេះ ដែល​កើតចេញ​ពី​ចំណង​មិត្តភាព​កម្ពុជា​-​កូរ៉េ​។

​ឯកឧត្តម​បាន​មានប្រសាសន៍​ថា​អគារ​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា​-​កូរ៉េ ត្រូវបាន​សាងសង់​ឡើង បន្ទាប់​ពី​ការសាងសង់​អគារ​ចក្ខុរោគ មិត្តភាព​កម្ពុជា​-​កូរ៉េ ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​។ ក្រៅ​ពី​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សមត្ថភាព​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស និង​បុគ្គលិក​ទាំងអស់​ក៏​ត្រូវបាន​បង្កើន​សមត្ថ​ភាព​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល និង​ការផ្ទេរ​ចំណេះដឹង និង​ចំណេះធ្វើ​ពី​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់​ក មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ឆ្នាំនេះ​ជា​ខួប​២៥​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉​។ ឆ្នាំ​នេះ​កម្ពុជា​-​កូរ៉េ មាន​សមិទ្ធផល​ជាច្រើន​ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ និង​សម្ពោធ​ឱ្យ​ប្រើប្រាស់ ដូចជា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៤៨ សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​២១ និង​ការសម្ពោធ​អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង នាពេលនេះ​។ សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​បាន​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាន៍​ទៀត​ថា អគារ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់​ក មិត្តភាព​កម្ពុជា​-​កូរ៉េ នេះ​គឺជា​សមិទ្ធផល​កើតចេញ​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រ វាង​កម្ពុជា និង​កូរ៉េ​។ ក្នុងនាម​ជា​ស្ថាបនិក​នៃ​ការភ្ជាប់​ឡើងវិញ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​២ សម្តេច​តេជោ​ពិតជា​មាន​មោទនភាព​ចំពោះទំ​នាក់​ទំនង​នេះ ដែល​នាំអោយ​កើត​មាន​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ជាតិ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ពិតជា​ក្តីរីករាយ​ចំពោះ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន​អ្នកជំងឺ ដូចជា​ផ្នែក​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង​បំពង់​ក សម្រាប់​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​។

​ទាក់ទង​ទៅនឹង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល និង​គ្រូពេទ្យ​នៅ​ទូទាំង​ប្រទេស ដែល​បាន​ប្រឹងប្រែង​ជំនះ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ រយៈពេល​២​ឆ្នាំ​កន្លងទៅនេះ​។ សម្តេច​តេជោ​បាន​ថ្លែងថា វេលា​ពេលនេះ​កាលពី​ឆ្នាំ​២០២១ គឺជា​ពេល​ដ៏​លំបាក​សម្រាប់​កម្ពុជា ដោយសារ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​មាន​ការផ្ទុះ​ខ្លាំង ជាពិសេស​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ដែល​ពេលនោះ​មាន​មនុស្ស​ស្លាប់ និង​មាន​អ្នក​សម្រាក​នៅ​មន្ទី​ពេទ្យ​ជា​បន្តបន្ទាប់ តែ​ឆ្នាំនេះ​យើង​មាន​ស្ថានភាព​ល្អប្រសើរ ទាំងនេះ​ដោយសារ​តែ​យុទ្ធសាស្ត្រ​នៃ​ការចាក់​ស្រោច​វ៉ាក់សាំង​របស់​យើង​បាន​ទាន់សភាពការណ៍​។ តែ​ទោះជា​យ៉ាងណាក៏ដោយ សម្ដេច​តេជោ​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ​ទាំងអស់​មេត្តា​យកចិត្តទុកដាក់​ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ជា​ពិសេស​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​។ សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​លើ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។ មាន​មន្ទីរពេទ្យ​ល្អ បរិក្ខារ​ល្អ ជា​រឿង​ល្អ​មួយ​ទៅហើយ ប៉ុន្តែ​អ្វី​កាន់តែ​ល្អ​ទៀត គឺ​ការយកចិត្តទុកដាក់ និង​មាន​ក្រម​សីលធម៌​របស់​គ្រូពេទ្យ​ចំពោះ​អ្នកជំងឺ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​ជា​ថ្មី​ថា ការសម្រេចចិត្ត​បោះឆ្នោត​ប្រឆាំង​រុស្ស៉ី មិនមែន​ដោយសារ​កម្ពុជា មិនទាន់​មាន​នាវាមុជទឹក មិនទាន់​មាន​យន្តហោះ​មិច​សម្រាប់​ទម្លាក់​គ្រាប់បែក មិនទាន់​មាន​កាតព្វកិច្ច​យោធា និង​កម្ពុជា​សម្បូរណ៍​ដោយ​យោធា​ក្បាលពោះធំ​នោះទេ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា មិន​ថា​រុស្ស៉ី ឬ​ប្រទេស​ណា ដែល​ធ្វើ​សកម្មភាព​ឈ្លានពាន​ប្រទេស​ដទៃ គឺ​កម្ពុជា​ប្រឆាំង​ជា​ដាច់ខាត​។ ការប្រឆាំង​របស់​កម្ពុ​ជា​បែបនេះ គឺ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ជំហរ​ផ្លូវការ​របស់​កម្ពុជា គឺ​ប្រឆាំង​ដាច់ខាត​ការប្រើប្រាស់​កម្លាំង​ឬ​ព្រមាន​ប្រើប្រាស់​កម្លាំង ប្រឆាំង​នឹង​ប្រទេស​ដទៃ គឺ​ត្រូវតែ​គោរព​ចំពោះ​ឯករាជ្យ និង​អធិបតេយ្យ​ប្រទេស​ដទៃ​។ សម្តេច​តេជោ​បាន​ថ្លែងថា ជំហរ​ផ្លូវការ​របស់​កម្ពុជា មាន​តែ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ក្រសួង​ការបរទេស​ប៉ុណ្ណោះ ក្រៅពី​នោះ​មិន​មាន​ឡើយ​។

​សម្តេច​តេជោ​សង្ឃឹមថា មិត្ត​រុស្ស៉ី នឹង​យល់​ពី​កម្ពុជា ព្រោះ​កម្ពុជា​ធ្លាប់​ត្រូវបាន​គេ​ឈ្លានពាន​ពី​អតីតកាល ដូច្នេះ​កម្ពុជា មិន​គាំទ្រ​ការឈ្លានពាន​នោះឡើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ជម្រើស​ចុងក្រោយ​របស់​រុស្ស៉ី និង​អ៊ុ​យក្រែន គឺ​មាន​បទ​ចរចា​មួយគត់ ដើម្បី​បញ្ចប់​សង្គ្រាម គឺ​មិន​អាច​យក​សង្គ្រាម ទៅ​បញ្ចប់សង្គ្រាម​បាន​នោះឡើយ​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​អបអ​រសាទរ​ចំពោះ​សមិទ្ធផល​ផ្នែក​សុខាភិបាល នៃ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ បំពង់​ក​នៃ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​នា​ថ្ងៃនេះ ។ ទន្ទឹមនឹងនោះ សម្តេច​តេជោក៏បាន​ជូន​ពរ​បងប្អូន​ប្រជាពល​រដ្ឋ​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​បាន​ប្រកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​មន្ទីរពេទ្យ​នេះ​ចាប់​ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល