ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ស្រុក​ព្រៃឈរ​៖ ទីតាំង​ហាង​កាហ្វេ​ជាច្រើន​កន្លែង កំពុង​តែ​បង្កើត​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ បែរ​ជា​អធិការ​ស្រុក​មិន​ហ៊ាន​បង្ក្រាប

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម​៖ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ក្នុង​មូលដ្ឋាន​ស្រុក​ព្រៃឈរ មាន​ទីតាំង​ហាង​កាហ្វេ​ជាច្រើន​កន្លែង កំពុងតែ​បន្ត​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ទូរទស្សន៍​អន​ឡាញ «​មាន់​ជល់​» ដោយ​គឃ្លើន​។​

​ជុំវិញ​ករណី​នេះ​ដែរ ខាង​សារពត៌មាន​យើង​តែងតែ​ធ្លាប់​បាន​រាយការណ៍​ទទូ​ច​ស្នើសុំ​ឱ្យ​មាន​ការអន្តរាគមន៍​ទប់ស្កាត់ ជា​រើ​យៗ ពី​សំណាក់​លោក កែវ ស៊ា​ង​ហ៊ាន់ អធិការ​ស្រុក​ព្រៃឈរ តែ​អធិការ​រូប​នោះ​ឆ្លើយថា​មិន​ហ៊ាន​បង្ក្រាប​។​

​ក្នុងនាម​ជា​សមត្ថកិច្ច​មូលដ្ឋាន​មាន​តួនាទី ក្នុង​ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ពលរដ្ឋ ឲ្យស្រប​តាម​គោលនយោបា​យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា បែរ​មិនគួរណា​ឆ្លើយថា​មិន​ហ៊ាន​បង្ក្រាប​នោះ​ទេ​។​

​គ្រប់​គ្នា​ដឹង​ហើយ​ថា​ល្បែងស៊ីសង​គឺជា​ដើមចម នៃ​ពពួក​ចោរលួច ចោរឆក់ ចោរប្លន់ អំពើរហឹង្សា​ក្នុង​គ្រួសារ និង​ភាពអសន្តិសុខ​ផ្សេងទៀត​គឺ​កើតចេញ​ពី​ល្បែងស៊ីសង​នេះឯង​។ ផ្ទុយទៅវិញ​អធិការ​រូប​នេះ​បែរជា​មិន​បង្ក្រាប​ទប់ស្កាត់ ដោយ​ឆ្លើយ​តប​មក​កាន់​សារព័ត៌មាន​ថា «​លោក​មិន​ហ៊ាន​បង្ក្រាប​ទេ ក្រោម​ហេតុផល​គឺ ខ្លាច​ប្រជាពលរដ្ឋ​ស្អប់​» ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ​កំពុងតែ​ទទូច​ស្នើសុំ​ឱ្យ​លោក​អធិការ​ចុះបង្ក្រាប​ទប់ស្កាត់​។​

​ហេតុផល​ដែរ​លោក កែវ ស៊ា​ង​ហ៊ាន់ អធិការ​ស្រុក រូបនេះ បាន​លើកឡើង​ខាងលើ​ក ហាក់ដូចជា​កំពុង​តែ​គេចវេស​ពី​តួនាទី ដោយ​មិន​ព្រម​បង្ក្រាប​បទល្មើស ជា​ហេតុ​ធ្វើឲ្យ​មហាជន​គិតថា បញ្ហា​ទាំងនេះ​ដូច​ជា​រឿង​មួយ​ដែល​មាន​ភាពអាថ៌កំបាំង​ខ្លាំង​មែនទែន​។​

​ពលរដ្ឋ​បាន​បន្ថែមថា​៖ ទង្វើ និង​សកម្មភាព របស់​លោក​អធិការ​រូបនេះ កំពុងតែ​អនុវត្ត​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ដែល​ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ប្រជាពលរដ្ឋ​ជាច្រើន​តែងតែ​ស្អប់​បំផុត​រាល់​ល្បែង​អបាយមុខ និង​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​សមត្ថកិច្ច​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​រាល់​បញ្ហា​បទល្មើស​ទាំងឡាយ​ដែល​កើតមានឡើង និង​បម្រុង​កើតឡើង​ក្នុង​មូលដ្ឋាន​.! អ្វី​ដែរ​ជា​រឿង​ផ្ទុយស្រឡះ​ពី​ការគិត​របស់​ពលរដ្ឋ គឺ លោក​អធិការ​ស្រុក​ព្រៃឈរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បែរជា​មិន​ហ៊ាន​បង្ក្រាប​បទល្មើស​ព្រោះ​ខ្លាច​ពលរដ្ឋ​ស្អប់​ទៅវិញ តើ​អោយ​ប្រជាពលរដ្ឋ​ទាំងនោះ​សង្ឃឹម​អ្វី​..!

​ពលរដ្ឋ​នៅ​តែ​សង្ឃឹម​ដោយ​ទទូច​ស្នើឱ្យ​អធិការ​ស្រុក​ព្រៃឈរ លោក កែវ ស៊ា​ង​ហ៊ាន់ មេត្តា​ចាត់វិធានការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ល្បែងស៊ីសង​តា​មហាង​កាហ្វេ ដូច​ដែល​ខាង​សារព័ត៌មាន​បាន​ផ្ញើ​របាយការណ៍​ជូន​តាម WhatsApp ផង​ទាន ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល