ទាន់ហេតុការណ៍
UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​អង្គារ ១១​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​ជំងឺ​កូវី​ដ​-១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

​លោកជំទាវ​បណ្ឌិត ដេ​វីយ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ផ្តល់​ជំនួយ​វ៉ាក់សាំង​កូវី​សែ​ល ចំនួន ៣២៥,០០០​ដូស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ ក្នុងនោះ​វ៉ាក់សាំង​ចំនួន ២០​ម៉ឺន​ដូស ត្រូវបាន​ដឹកនាំ​មកដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ​។​ដោយឡែក​វ៉ាក់សាំង​ចំនួន ១២៥,០០០​ដូស នឹង​ត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២​។

​លោកជំទាវ​បាន​បន្ថែមទៀតថា ការផ្តល់​ជំនួយ​វ៉ាក់សាំង គឺជា​ការបង្ហាញ​ពី​ស្មារតី​នៃ​ការជួយ​គ្នា​រវាង​កម្ពុជា និង​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ចំណង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដ៏​យូរលង់​មកហើយ​។ ឥណ្ឌា នឹង​បន្ត​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​កាន់​កម្ពុជា​នា​ពេល​ក្រោយ​បន្ថែមទៀត បើសិន​កម្ពុជា​ត្រូវការ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ឥណ្ឌា​ចំពោះ​ការផ្ដល់​អំណោយ​ជា​វ៉ាក់សាំង​កូវី​ដ​-១៩ នាពេលនេះ​សម្រាប់​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា អំណោយ​វ៉ាក់សាំង​កូវី​-១៩​នេះ ជា​សប្បុរសធម៌​ថ្លៃថ្លា​របស់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្រោម​គំនិត​ផ្ដួចផ្ដើម​ចតុ​ភាគី ជូន​ចំពោះ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​អំណោយ​ដ៏​ថ្លៃថ្លា​នេះ គឺជា​សក្ខីភាព​ដ៏​ពិតប្រាកដ​នៃ​ចំណង​មិត្តភាព និង​សាមគ្គីភាព​រវាង​កម្ពុជា និង​ឥណ្ឌា​និង​សមាជិក​ដទៃ​ទៀត​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ ដែល​រួម​មាន​សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី​។ កម្ពុជា​សូម​សំដែង​នូវ​ការ​អរគុណ និង​ក៏​កោតសរសើរ​ជូន​ដល់​សមាជិក​នៃ​គំនិត​ផ្ដួចផ្ដើម​ចតុ​ភាគី ក៏​ដូចជា​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 នៅក្នុង​ប្រទេស តំបន់ និង​សកលលោក​ទាំងមូល ដើម្បី​ធានាបាន​នូវ​ការ​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​សង្គម សេដ្ឋកិច្ច​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ក្នុង​បរិការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បាន​ថមថយ និង​ជា​រួម​ដោយ​យើង​បាន​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​បាន​យ៉ាង​ប្រសើរ​។ សម្ដេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ឲ្យមាន​ការពង្រឹង​ចំណង​មិត្តភាព​ការជំរុ​ញ​កិច្ចសហប្រតិបត្តិការ និង​ការពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​និង​សមាជិក​ដទៃ​ទៀត ជាពិសេស​រវាង​កម្ពុជា និង​ឥណ្ឌា​ពាក់ព័ន្ធ​ពាណិជ្ជកម្ម ការវិនិយោគ​បច្ចេកវិទ្យា​ព័ត៌មាន ការបន្ធូរបន្ថយ​លក្ខ​ខណ្ឌ​ធ្វើ​ដំណើរ និង​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ និង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​១៤-១៦ មេសា ២០២២ ខាងមុខនេះ ។ សម្ដេច​តេជោក៏បាន​ជូន​ពរ និង​បួងសួង​ទេវតា​ឆ្នាំ​ថ្មី​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​សម្ដេច​ឯកឧត្តម លោកជំទាវ លោក​លោកស្រី ឲ្យមាន​សេរី​សួស្តី​ជ័យមង្គល និង​វិបុល​សុខ ល្អប្រសើរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល