ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ករណី​ឃាតកម្ម (​រំលោភ​សម្លាប់​) នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ជនសង្ស័យ​បាន​ចំនួន ៣ នាក់​ត្រូវបាន​ឃាត់ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឧត្តរមានជ័យ ៖ ដោយ​មាន​ណែនាំ​និង​ចង្អុលបង្ហាញ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង សហការ​ជាមួយ​និង​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​ឧត្តរមានជ័យ បាន​ដុតដៃដុតជើង ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បំបែកសំណុំរឿង ករណី​ឃាតកម្ម​(​រំលោភ​សម្លាប់​) នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ដោយ​ជោគជ័យ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​ជំនាញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ រហូត​បាន​ចំនួន ០៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

​ទី​១. ឈ្មោះ ភាក់ សីហា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​
​ទី​២. ឈ្មោះ ភា​ជ សុជាតិ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ
​ទី​៣. ឈ្មោះ ត្រ​យ ចិ​ត្រា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​
​ក្រោយ​ពេល​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​បំភ្លឺ ជនសង្ស័យ​ទាំង ០៣​នាក់ ខាងលើ បាន​ឆ្លើយ​សារភាពថា​៖ រូប​ខ្លួន​ទាំង ០៣​នាក់ ពិតជា​បាន​ធ្វើ​សកម្មភាព លប​ស្ទាក់ចាប់​ជនរងគ្រោះ​នៅ​តាម​ផ្លូវ យក​ទៅ​រំលោភ​បូក រួច​វាយ​សម្លាប់ និង​បោះ​ចូលទៅ​ក្នុង​ទឹកអូរ​ខាងត្បូង​ភូមិ ពិតប្រាកដ​មែន ។​

​សូមបញ្ជាក់​ថា​៖ កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល ២៣៖០០​នាទី នៅ​ចំណុច​មាត់​អូរ​ខាងត្បូង​ភូមិ ស្ថិតក្នុង​ភូមិ​ការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មាន​កើត​ករណី រំលោភ​សម្លាប់ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មិ​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ឈ្មោះ ឡុង គឹម​ឡាយ ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ បាន​រំលោភ និង​វាយ​សម្លាប់ រួច​បោះ​សាកសព​ចូលទៅ​ក្នុង​ទឹកអូរ​ខាងត្បូង ភូមិ​ចំការ​ចេក ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់ ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នាំ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល