ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អ្នកកាសែត​០៤​នាក់ មាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍​របស់ ថ្នាក់ដឹកនាំ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ឆ្នាំង​៖ លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា និង សហការី រួម​ជាមួយ​ចាងហ្វាង​២​រូប នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​បំពេញបេសកកម្ម​នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សម្របសម្រួល ព្រមទាំង ដាក់​លិខិត​ស្នើ​សុំ​ទៅ​ស្ថាប័ន​តុលា ឱ្យ​ជួយ​ដោះ​លែង បងប្អូន​អ្នកការ​សែ​ត ០៤​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២១ ម្សិលមិញ ចំនួន​០៣​បទល្មើស គឺ​បទ ចូល​លំនៅឋាន​ឆែកឆេរ​សួរ​នាំ​ពុំ​មាន​ការអនុញ្ញាត​, បទ​លួច​ថត និង បទ​ជ្រៀតជ្រែក​កិច្ចការ​មុខងារសាធារណៈ ពាក់ព័ន្ធ​ហាង​លក់​ម៉ូតូ​១​កន្លែង​។​

ជា​លទ្ធផល នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អ្នក​ទាំង​៤​ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយ ដើមបណ្តឹង និង​ចុងចោទ​ទាំង​៤​នាក់ បាន​ចាប់ដៃ​យោគយល់​អធ្យាស្រ័យ​គ្នា​ក្នុងនាម​ជា​ខ្មែរ ក្រោម​ការសម្របសម្រួល​របស់​លោក​ប្រធាន​សមាគម​។ ជាមួយគ្នានេះ លោក​ប្រធាន​សមាគម បាន​រៀបចំ​អាហារ​សាមគ្គី ផ្តល់​មតិ​អប់រំ​ល្អ ជូន​ក្រុមអ្នកកាសែត​ដែល​បាន​ចូលរួម ឱ្យ​យល់ដឹង និង ជៀសវៀង​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​បន្តទៀត​។​

ក្នុងនាម សមាគម​អ្នកកាសែត លោក ទេស វិបុល សម្តែង​ក្តីសប្បាយរីករា​យ ឃើញ​បងប្អូន​មាន​សេរីភាព​វិញ និង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​៖
១.​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង សហការ​ជាមួយ​សមាគម សម្រួល អភ័យទោស​
២.​ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​
៣.​ឯកឧត្តម គឹម រ័ត្ន​ណារិន ប្រធាន​សាលាដំបូង​ខេត្ត ដែល​មាន​ចិត្តមេត្តា ករុណា ជួយ​សម្រួល​ឱ្យ​អ្នកកាសែត​ទាំង​៤ មាន​សេរីភាព​វិញ​។​

​សមាគម សូម​អំពាវនាវ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់គ្នា ចូលរួម​សហការ​ល្អ ជាមួយ​អាជ្ញាធរ​ពេល​ចុះ​បំពេញការងារ និង សូម​ចូលរួម​គោរព​ច្បាប់​ជា​គោល លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង ក្រមសីលធម៌​វិជ្ជាជីវៈ​ព័ត៌មាន ឲ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន « កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល