ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ ២០២២​នេះ នៅ​ទីក្រុង​គូ​ម៉ា​ម៉ូតូ ប្រទេស​ជប៉ុន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដី​អំពី​បញ្ហា​ទឹក​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៤​។​

​ក្នុង​ជំនួប​ពិភាក្សា​ដ៏​មាន​សារសំខាន់​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ បាន​មានប្រសាសន៍​បញ្ជាក់​ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន មាន​ការរីកចំរើន​ឡើង​ជា​បន្តបន្ទាប់ ពិសេស​វិស័យ​សន្តិសុខ និង​លើ​វិស័យ​ការពារ​ជាតិ ជាមួយនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស នៃ​កង​រក្សា សន្តិភាព ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាតិ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏​បាន អរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​អនុញ្ញាតិ និង​ទទួល​នាវា​ជើង​ទឹក​របស់​ជប៉ុន​មក​កាន់​កម្ពុជា​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​ដែល​សកម្មភាព​នេះ ជា​ការរួមចំនែក​ជួយ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម គី​ស៊ី​ដា បានប្រកាស​បន្ត​គាំទ្រ​ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​បន្ត​ការផ្តល់​ជំនួយ​សម្បទាន ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​នេះ​ជា​បន្ត​ទៀត​។

​សម្តេច​តេជោ ហ៊ុន សែន សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ក្នុង​កិច្ចសហកា​រលើ​ការ​ប្រពន្ធ័​ស្រោចស្រព និង​ទឹក​ស្អាត​នៅ​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា កម្ពុជា នឹង​បន្ត​ធ្វើ​ការងា​រលើ​វិស័យ​ការពារ​ជាតិ​ជាមួយ​ប្រទេស​ជប៉ុន​បន្ថែមទៀត សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា កម្ពុជា នឹង​បន្ត​ស្វាគ​ម​ន៏​នាវា​ជើង​ទឹក​ជប៉ុន មក​ទស្សនកិច្ច និង​ចូល​ចត នៅ​កំពង់ផែ​របស់​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ នឹង​ជួយ​បង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការជំរុញ​នាំចេញ​ផលិតផល កសិផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ និង​ការ​នាំចូល​ពី​ក្រៅប្រទេស ដោយ​មិន​ពឹងផ្អែក​កំពង់ផែ​នៃ​ប្រទេស​នានា​ក្នុង​តំបន់​នោះទេ​។

​នៅក្នុង​ជំនួប​នោះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​នេះ ពី​ដៃគូ​យុទ្ធ សាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ជប៉ុន​នៅ​ពេល​ខាងមុខ​នេះ ។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា បាន​ទទួល​យកគំនិត​ផ្តួចផ្តើម​របស់​សម្តេច​តឹ​ជោ ក្នុង​តម្លើង​ទំនាក់ទំនង ទ្វេភាគី​នេះ​ផងដែរ​។

​ចំពោះ​សភាព​ការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ឯកឧត្តម នាយករដ្ឋមន្ត្រី​ជប៉ុន​នៅតែ​បន្ត​កិច្ចសហការ​ជា មួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន ដែល​បាន​ជំរុញ​លើ​ការដោះស្រាយ​កិច្ចការ​នេះ ជាមួយនឹង​ការ​បន្ត​ធ្វើការ​ជាមួយ​គ្នា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​វិបត្តិ​នៅ​អ៊ុយ​ក្រែន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល