ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​វិមាន​សន្តិភាព នា​ព្រឹក ថ្ងៃ​សុក្រ ១៣​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម យ៉ាម៉ាហ្សា​គី កូជី (Yamazaki Koji) អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​នៃ​ប្រទេស​ជប៉ុន​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម យ៉ាម៉ាហ្សា​គី​កូជី បាន​គោរព​កោតសរសើរ​កម្ពុជា​ដែល​បាន​បញ្ជូន​កង​រក្សាសន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ទៅ​ទូទាំង​ពិភពលោក​។ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកា​ន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ការពារ​ជាតិ​ស្រប​ទៅ​តាម​សេចក្តីប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ពីរ​កន្លងមក​។​

​ឯកឧត្តម យ៉ាម៉ាហ្សា​គី បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ​បន្ថែមថា ឯកឧត្តម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដោយ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិកា​រ​រយៈពេល​វែង​លើ​វិស័យ​ការពារ​ជាតិ ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការហ្វឹកហ្វឺន​សមយុទ្ធ​សម្រាប់​ជំនួយ​មនុស្សធម៌ សង្គ្រោះបន្ទាន់​ពី​គ្រោះមហន្តរាយ និង​ទប់ស្កាត់​អំពី​អំពើ​ភេរវកម្ម​ផង និង​ឈាន​ឆ្ពោះ​ទៅ​ទទួលបាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​ផង​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​សំដែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ច​ពិភាក្សា​ជាមួយ​ឯកឧត្តម វង្ស ពិ​សេន និង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ចំពោះ​អ្វី​ដែល​បាន​លើកឡើង​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​ប្រទេស​ទាំង​ពីរ បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​កម្មវិធី​ដែល​មាន​ស្រាប់ យកចិត្តទុកដាក់​ជាពិសេស​លើ​ការហ្វឹកហ្វឺន​រួមគ្នា ក្នុង​ការសង្គ្រោះ​បន្ទាន់​ពី​គ្រោះមហន្តរាយ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជូនពរ​ឯកឧត្តម យ៉ាម៉ាហ្សា​គី ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​ការងារ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល