ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​លោក​ទេស វិបុល ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា និង​ទទួលទាន​អាហារ​សាមគ្គី ជាមួយ​អ្នកកាសែត អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៩ ឆ្នាំ​២០២២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ លោក​ទេស វិបុល ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ទទួល​ទាន​អាហារ​សាមគ្គី និង​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល ជូន​ដល់​អ្នកសារព័ត៌មាន ជើងចាស់​ក្រីក្រ កំពុង​មាន​ជំងឺ​ប្រចាំកាយ ចំនួន​៣​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល នា​ព្រឹក ថ្ងៃ​០៣​ខែ​ឧសភា​ឆ្នាំ​២០២២ ចំ​ពេល​ដែល ក្រសួង​ព័ត៌មាន កំពុង​រៀបចំ​ប្រារព្វ ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ឆ្នាំ​២០២២ លើក​ទី​២៩ ក្រោម​ប្រធានបទ «​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌីជីថល​»​។​

​លោក ទេស វិបុល បានបញ្ជាក់​ថា ការ​ទទួលទាន​អាហារ​សាមគ្គី និង​ការឧបត្ថម្ភ​នេះ ទោះបី​តិចតួច​មែន តែ​លោក មាន​ឆន្ទះ​ក្នុង​ការជួយឧបត្ថម្ភ​ដល់​អ្នកសារព័ត៌មាន ដែល​កំពុងតែ​ជួប​ការលំបាក​ពិតប្រាកដ​។​

​ក្នុងនាម​លោក ជា​ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា រួម​និង​ភរិយា នឹង​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក រង​អយុត្តិធម៌ និង​អ្នកសារព័ត៌មាន​ដ៌ទៃ​ទៀត
​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រីដ៌​ឆ្នើម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​កន្លងមក​ក៌ដូចជា​ក្នុងពេល​បច្ចុប្បន្ន សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​ពិសារ​អាហារ​សាមគ្គី និង​ទទួល​ការឧបត្ថម្ភ​រួមមាន​៖(១)​លោក ហង្ស​ច​ក្រា ចាងហ្វាង​ការផ្សាយ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​។​
(២)​លោក ឃួន ប្លាយ​វី ចាងហ្វាង​ការផ្សាយ​កាសែត​ឆាយ៉ា​អង្គរ​។​
(៣)​លោក ឃី បញ្ញា ចាងហ្វាង​ការផ្សាយ កាសែត​សម្លេង​ប្រជាជន​។​

​លោក​ហង្ស​ច​ក្រា តំណាង​អោយ​អ្នក​សារព័ត៌​ចំនួន​(០៣)​នាក់ បាន​ថ្លែង​អំណរ​អរគុណ យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​លោក​ទេស វិបុល ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា និង​ភរិយា ដែល​បាន​ចំណាយ​ធន់​ធាន​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ចំនួន​(០៣)​នាក់ ដែល​កំពុងតែ​ជួប​ការលំបាក​។

​លោក​ហង្ស​ច​ក្រា បាន​ជូនពរជ័យ ដល់​លោក ទេស វិបុល និង​ក្រុមការងារ សូម​មាន​សំណាង​ល្អ សុខភាព​ល្អ​បរិបូរណ៌ ពិសេស​ប្រកប​កិច្ចការងារ ទាំង​ការងារ​រដ្ឋ​និង​ឯកជន​សូម​សម្រេច​ជោគជ័យ​១០០​ភាគរយ​។​

​នៅក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក​០៣\​ឧសភា​ឆ្នាំ​២០២២
​លោក​ទេស វិបុល ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា សូម​អំពាវនាវ ដល់​បងប្អូន​អ្នកសារព័ត៌មាន នៅ​ទូទាំង​ប្រទេស សូម​បងប្អូន​បំពេញ​ភារកិច្ច​ជា​អ្នកសារព័ត៌មាន អោយបាន​ល្អ​ខ្ជាប់ខ្ជួន តាម​វិជ្ជាជីវ​:​របស់​អ្នកសារព័ត៌មាន (​ពោល​)​គឺ​កុំ​បំពាន​សិទ្ធ​របស់​
​អ្នកដ៌ទៃ កុំ​បំភ្លៃ​កា​ពិត អនុវត្ត​តាម​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អោយបាន​គ្រប់ៗ​គ្នា​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល