ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​ផ្លូវ​បេតុង​អា​មេ​ប្រវែង ២០២៥​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់​០.១៥​ម៉ែត្រ នៅ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ផ្លូវ​បេតុង​អា​មេ​ប្រវែង ២០២៥​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់​០.១៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ក្រោម​គណៈអធិបតី ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ក្រុង​តាខ្មៅ និង​លោក ឈៀង សុវណ្ណ​រតនា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​សង្កាត់​ស្វាយ​រលំ ដោយ​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជាង ៥០០​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ បាន​លើកឡើង​ថា ផ្លូវ​បេតុង​នេះ ជា​សមិទ្ធិផល​ថ្មី​មួយទៀត​នៅ​ក្នុង​សង្កាត់​ស្វាយ​រលំ សម្រាប់​បំរើ​ដល់​សេចក្តីត្រូវការ​ក្នុងការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញ កសិផល​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីផ្សារ បាន​ងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បានចាត់ទុក​ការកសាង​ស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្ត្រ ការតភ្ជាប់​បណ្តាញអគ្គីសនី បណ្តាញ​ទឹកស្អាត ជាដើម គឺជា​ការងារ​អទិភាព​នៅក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ហើយ​ទីណា​មាន​ការលំបាក ទីនោះ​មាន​ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​តាមរយៈ​មន្ត្រី​រដ្ឋាភិបាល ដែល​បំរើ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា យើង​មាន​ឱកាស​កសាង អភិវឌ្ឍន៍​ភូមិ ឃុំ សង្កាត់​របស់​យើង​អោយ​រីកចំរើន​ទៅ​បាន​ដូច​សព្វថ្ងៃនេះ គឺ​ដោយ​គុណបំណាច់​នៃ​កត្តា​សុខ សន្តិភាព ស្ថេរភាព​នយោបាយ ដែល​ថ្នាក់ដឹកនាំ​យើង​រកបាន​ដោយ​លំបាក​នា​អតីតកាល ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​នូវ​សុខ សន្តិភាព​នេះ ឱ្យបាន​គង់វង្ស ស្ថិតស្ថេរ បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​របស់​យើង​ទៀត ដើម្បី​បន្ត​និរន្ត​ភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​របស់​ប្រទេសជាតិ​យើង​ជា​បន្តបន្ទាប់​ទៀត ។

​បន្ថែម​ពីលើ​នេះ ឯកឧត្ដម​បាន​ប្រកាស​ផ្តល់ ក្ខោង​ទ្វារ និង​របង​ព័ន្ធ​ជុំវិញ​សាលាបឋមសិក្សា​ដើម​អង្កោល ស្ថិតនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ដែល​ជា​ការឆ្លើយតប​ទៅនឹង​សំណូមពរ​របស់ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម​ក៏​បាន​ស្នើ​ដល់ អជ្ញាធរ​ក្រុង​តាខ្មៅ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​លើ​កិច្ច​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ឱ្យ​ល្អ​បំផុត ដោយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ ត្រូវ​ពង្រឹង​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ចេះ​រាយការណ៍​ជា​បន្ទាន់​អំពី​ករណី​ចោកម្ម បទល្មើស​គ្រឿងញៀន និង​បទល្មើស​នានា​ដល់​អជ្ញាធ​រ ដើម្បី​អជ្ញាធរ​ចុះ​អន្តរា​គម​ន៏​បាន​ទាន់ពេលវេលា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល