ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​: នៅ​វិមាន​សន្តិភាព នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ​ឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តម ម៉ៃ​ខើល មី​ចា​ឡាក់ ( Michael Michalak ) អនុប្រធាន​ជាន់ខ្ពស់​នៃ​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​។

​ក្នុងជំនួប​នោះ ឯកឧត្តម Michael Michalak បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជួយ​គាំទ្រ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ហើយ​បាន​សម្តែង​នូវ​ការគាំទ្រ និង​អបអរសាទរ​ចំពោះ​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។

​ឯកឧត្តម Michael Michalak បាន​បន្ថែមថា ភាព​ដឹកនាំ​របស់​សម្ដេច​តេជោ បាន​ដើរតួនាទី​បាន​យ៉ាង​ល្អ​សម្រាប់​តំបន់ ជាពិសេស​សម្រាប់​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​។​ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ និង​នាំទៅដល់​ការបើក​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​អនុញ្ញាត​ឲ្យមាន​ជំនួប​ដោយផ្ទាល់​នាថ្ងៃនេះ​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម Michael Michalak បាន​ដឹកនាំ​
​ក្រុមហ៊ុន​ចំនួន​១៣ ហើយ​បាន​បែងចែក​ចេញ​ជា​០៣​ក្រុម និង​បាន​លើក​មក​ពិភាក្សា​លើ​បញ្ហា​ថាមពល ការបង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​ខេត្ត​ពោធិ៍សាត់ ការជំរុញ​សេដ្ឋកិច្ច ឌីជីថល និង​វិស័យ​សុខាភិបាល​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់​វ៉ាក់សាំង​កូវី​ដ​-១៩ John son &John son និង Pfizer ដល់​កម្ពុជា ហើយ​បាន​ជម្រាប​ជូន​ប្រតិភូ​ទាំងមូល នូវ​ស្ថានភាព​ថាមពល​របស់​កម្ពុជា ដែល​ក្នុងនោះ​កម្ពុជា​កំពុងតែ​ប្រើប្រាស់​អគ្គិសនី ផលិត​ដោយ​វា​រី​អគ្គិសនី សរុប​ទាំងអស់​មាន ៦៤,៣៩% អំពី​សូ​ឡា​៤.១% និង​ជីវឧស្ម័ន​ចំនួន ០,២៨%​។

​ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​តេជោ​លោក​បាន​សំដែង​នូវ​ការស្វាគមន៍ ចំពោះ​ការដំឡើង​រោងចក្រ ដំឡើងរថយន្ត​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​បន្ត​វិនិយោគ និង​ស្វែងរក​សក្តានុពល​ផ្សេងៗ​ទៀត ដើម្បី​វិនិយោគ​នៅ​កម្ពុជា​នា​ពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល