ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ខ្លាំង​មែន​បុរស​ជនជាតិ​វៀតណាម ជា​ម្ចាស់ សៃវៀន​មាន់ នៅ​កាស​ស៊ីណូ កាឡាក់ស៊ី ប្រើ​អំពើហិង្សា មកលើ បុរស​ជនជាតិ​ខ្មែរ​ចំនួន 2 រូប បណ្ដាល​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ នៅវេលា​ម៉ោង​១៧:៤០​នាទី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​កាស៉ីណូ យីហោ «​កា​ឡា​ក់​ស៉ី​» ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មាន​ករណី​ដ៏​ភ្ញាក់ផ្អើល បន្ទាប់​ពី​បែកធ្លាយ​ករឿង​ហិង្សា ដែល​បង្កដោយ​បុរស​ជនជាតិ​វៀតណាម មាន​តួនាទី​ជា​ម្ចាស់​សង្វៀន​ជល់​មាន់ បាន​ប្រើ​ហិង្សា​វាយ​ជនជាតិខ្មែរ ចំនួន​ពីរ​នាក់ បណ្តាលឲ្យ​របួស និង​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​។​

​ហេតុការណ៍​ដ៏​រញ៉េរញ៉ៃ​មួយ​នេះ​បាន​កើតឡើង បន្ទាប់​ពី​ជនសង្ស័យ​និង​ជនរងគ្រោះ ប្រកែក​គ្នា​រឿង​ច​ចារ​យក​មាន់​ពី​វៀតណាម មក​ជល់ រួម​នឹង​រឿង​លុយ​ដែល​ខ្ចី​គ្នា​ចំនួន ១​លាន​រៀល ហើយ​ប្រកែក​រហូតដល់​តឹងសរសៃក ដាក់គ្នា ទើប​ឈាន​ដល់​ការប្រើ​ហិង្សា វាយ​ក្បាល​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​។​

​ជនដៃដល់​មានឈ្មោះ ង្វៀង ប៊ិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ មុខរបរ មេការ​កាស៉ីណូ រួម​នឹង​បក្សពួក​ប្រមាណ​ជា ៧-៨​នាក់ បាន​ប្រើ​ហិង្សា​វាយ​ជនជាតិខ្មែរ ដែល​គេ​ដឹងថា​ជា​ម្ចាស់​សង្វៀន​ជល់​មាន់​ប្រចាំ​ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ ទី​១- ស្រៀ ហុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​ទី​២- ឈ្មោះ ម៉ុន វណ្ណា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​ប្រភពព័ត៌មាន ដែល​សារព័ត៌មាន​ទទួលបាន បញ្ជាក់ថា​៖ ជនជាតិខ្មែរ ដែល​ជា​ជនរងគ្រោះ​គឺ​ជា​ម្ចាស់​សង្វៀន​ជល់​មាន់ ប្រចាំ​ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ហើយ​ករណី​នេះ​គេ​សង្ស័យថា ប្រហែល​ជា​ផ្ដើមចេញពី​ការលេង​ល្បែង​ចាញ់ ជំពាក់​លុយ និង​កុង​គ្នា​រឿង​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់​។​

​ចំពោះ​ករណី​ហិង្សា​នេះ ជនដៃដល់ ហើយ​និង​ជនរងគ្រោះ ក៏​បាន​អួតអាង ដំឡើង​ស្លាប​និង​គំរាមកំហែង​ដាក់គ្នា ដោយ​បោះ​ពាក្យសម្ដី​ថា​ខ្លួន​មាន​មេ​របស់​ខ្លួន​ប្រចាំ​ស្រុក​កោះធំ ហើយ​ម្ខាង​ទៀត​ប្រចាំ​ស្រុក​ស្អាង​។ តែ​រហូតមកទល់​ពេលនេះ​នៅ​មិនទាន់​មាន​មេ​ធំ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​មក​ដោះស្រាយ​នោះទេ​។​

​យ៉ាងណាមិញ មហាជន​ជាច្រើន បាន​លើកឡើង​ថា ករណី​នេះ​គឺ​ផ្ដើមចេញ​ពី​ការ​លេង​ល្បែង​ភ្នាល់ ទើប​បណ្តាលឲ្យ​មាន​ការ​ខ្ចីលុ​យ ជំពាក់​លុយ​មិន​សង​ទើប​ឈាន​ដល់​វាយតប់​គ្នា​។​

​បច្ចុប្បន្ន ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញូន​មក​ស្នងការ​នគរបា​ល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល